Cctimesw1140xh150cm copy

កូនដំរីទឹកដ៏ល្បីនៅថៃទស្សន៍ទាយថាដូណាល់ត្រាំនឹង«ឈ្នះឆ្នោត»ជាប្រធានាធិបតីទី៤៧

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ កូនដំរីទឹកដ៏ល្បីប្រចាំប្រទេសថៃដែលគេស្គាល់ឈ្មោះថា Moo Deng បានព្យាករណ៍ថា អតីតប្រធានាធិបតីអាម៉េរិកលោក Donald Trump នឹងដណ្តើមជ័យលាភីជាប្រធានាធិបតីអាណត្តិថ្មី។ តាមរយៈវីដេអូដែលកំពុងតែផ្ទុះតាមបណ្តាញសង្គមគេឃើញកូនដំរីទឹក និងមេដំរីទឹកកំពុងតែត្បុលទៅមុខរកចំណីដែលនៅលើចំណីនោះគេសរសេរមានឈ្មោះលោកដូណាល់ត្រាំ និងលោកស្រីហារី កូនដំរីទឹក Moo Deng បានទៅដល់កន្លែងចំណីមុនមេរបស់ខ្លួននិងធ្វើការស៊ីចំណីដែលគេសរសេរឈ្មោះលោកត្រាំ។

តាមរយៈខ្សែវីដេអូដដែលគេបានដាក់ចានផ្លែឈើពីរ ដែលនីមួយៗមានស្លាកឈ្មោះបេក្ខជនមួយ កូនដំរីទឹក Moo Deng នេះបានជ្រើសរើសយកចានដែលគេសរសេរឈ្មោះលោកត្រាំ ដែលត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនជឿជាក់ថាលោកដូណាល់ត្រាំនឹងឈ្នះឆ្នោត ហើយនឹងក្លាយជាប្រធានាធិបតីអាម៉េរិកម្តងទៀតនាអាណត្តិថ្មី ។

យ៉ាងណាមិញក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនទៀតជឿជាក់ថានេះគឺជារឿងដែលមិនមែនជាការពិតនៅឡើយនោះទេ គ្រាន់តែជាការទស្សន៍ទាយតែប៉ុណ្ណោះដែលអ្នកទាំងនោះកំពុងតែចាំអ៊ុតមើលលទ្ធផលឆ្នោតនាយប់ថ្ងៃអង្គារនេះប្រសិនបើមិនមានអ្វីប្រែប្រួល អ្នកដែលឈ្នះឆ្នោតពិតប្រាកដនឹងត្រូវបានប្រកាសនាយប់នេះ។

គួរបញ្ជាក់ថានៅថ្ងៃទី ៥ វិច្ឆិកានេះគឺជាថ្ងៃដែលពលរដ្ឋអាម៉េរិករាប់លាននាក់នាំគ្នាសម្រុកទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីដោយបេក្ខជនឈរឈ្មោះមានលោកដូណាល់ត្រាំ និងលោកស្រីហារីសដែលជាគូប្រជែងដ៏ខាន់ក្នុងការដណ្តើមយកកៅអីប្រធានាធិបតី៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង