681 ezgif.com resize
Swift cc time

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ចាប់ពីថ្ងៃទី២៣-២៦ វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
សម័យប្រជុំពេញអង្គសភាអន្តរជាតិ។ ប្រភពរូបភាព៖ Global Council for Tolerance and Peace

ភ្នំពេញ៖ រដ្ឋសភានៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) លើកទី១១ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់កិច្ចសន្ទនាស្តីពីសន្តិភាពអន្តរជាតិ។

រដ្ឋសភានៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (The 11th Plenary Session of International Parliament for Tolerance and Peace) ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលនឹងពិភាក្សា និងអនុម័តលើ “ធម្មនុញ្ញសន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី” ដើម្បីជំរុញការអភិវឌ្ឍសន្តិភាព។

គួរបញ្ជាក់ថា សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពមានសមាជិក ១០៥ប្រទេស ដែលចូលរួមគ្នាដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍសន្តិភាពអន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង