Cctimesw1140xh150cm copy

តៃវ៉ាន់រងការវាយប្រហារពី«ព្យុះកងរី»មិនធ្លាប់មានជាង៣០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តៃប៉ិ៖ ព្យុះកំណាចទីហ្វុងកងរីនឹងទៅដល់កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះដោយនឹងបើកការវាយប្រហារ តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ព្យុះនេះមានកម្រិតខ្យល់បក់ជិត ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង អាជ្ញាធរនៃកោះតៃវ៉ាន់បានចេញការព្រមាននិងប្រាប់ឲ្យពលរដ្ឋស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នដោយកម្លាំងព្យុះនេះនិងមានកម្លាំងខ្លាំងក្លាមិនធ្លាប់កើតមានលើកោះតៃវ៉ាន់ជិត៣០ឆ្នាំ ។

រដ្ឋបាលអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់បានដាក់ឈ្មោះព្យុះនេះថាជាព្យុះទីហ្វុងកងរីកំណាចដែលជាកម្រិតព្យុះមានឥទ្ធិពលបំផុត និងក្លាយជាព្យុះទីហ្វុងដ៏ធំកើតឡើងលើកោះតៃវ៉ាន់ ព្យុះកំណាចនេះនឹងមានទំហំប៉ុននឹងព្យុះកំណាចដែលធ្លាប់វាយប្រហារលើកោះតៃវ៉ាន់កាលពីឆ្នាំ ១៩៩៦។

តាមជ្ញាធរកោះតៃវ៉ាន់ភ្លៀងធ្លាក់រហូតដល់ ១.២ ម៉ែត្រនឹងធ្លាក់នៅក្នុងតំបន់ភ្នំភាគខាងកើតកោះតៃវ៉ាន់ ហើយខ្យល់បក់បោកទំនងជានឹងវាយប្រហារតំបន់ឆ្នេរនៅថ្ងៃព្រហស្បតិ៍។ លោកប្រធានាធិបតីតៃវ៉ាន់ Lai Ching-te បានជំរុញប្រជាជនឱ្យនៅឱ្យឆ្ងាយពីភ្នំ និងឆ្នេរសមុទ្រ។

ជាការឆ្លើយតបការមកដល់នៃព្យុះកងរីក្រសួងការពារជាតិតៃវ៉ាន់បានសម្រេចដាក់ពង្រាយទាហានប្រហែល ៣៦,០០០ ត្រៀមសង្រ្គោះពលរដ្ឋដែលរងគ្រោះ។ អ្នកព្យាករណ៍របស់រដ្ឋបាលអាកាសធាតុតៃវ៉ាន់បានចាត់ទុកនេះជារឿងកម្រណាស់ដែលព្យុះទីហ្វុងដ៏ខ្លាំងមួយមួយនេះវាយប្រហារតៃវ៉ាន់ដោយផ្ទាល់នៅចុងឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង