Cctimesw1140xh150cm copy

អាម៉េរិក និងកូរ៉េខាងត្បូងប្រាប់ឲ្យ«កូរ៉េខាងជើង-ដកទ័ព»ចេញពីរុស្ស៊ីជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ ប្រមុខរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក និងកូរ៉េខាងត្បូងនៅល្ងាចថ្ងៃពុធទី ៣០ ខែ តុលាបានអំពាវនាវឱ្យកូរ៉េខាងជើងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ដែលមានទ័ពប្រហែល១ម៉ឺននាក់កំពុងមានវត្តមានក្នុងរុស្ស៊ី និងជាង ១៥០០នាក់កំពុងតែមានវត្តមានក្នុងទីតាំងក្នុងតំបន់ Kursk នៃកន្លែងប្រយុទ្ធរវាងរុស្ស៊ី និងអ៊ុយក្រែន។ ការអំពាវនាវរបស់កូរ៉េខាងត្បូង និងអាម៉េរិកធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណនៅទីក្រុង Arlington រដ្ឋ Virginia ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong Hyun ចូលរួមក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នៅទីក្រុង Arlington រដ្ឋ Virginia ។

បើតាមរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក Lloyd Austin បានអះអាងថាសហរដ្ឋអាម៉េរិកនឹង បន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីបង្អាក់រុស្ស៊ីពីការប្រើប្រាស់កងទ័ពកូរ៉េខាងជើងក្នុងការប្រយុទ្ធជាមួយនិងអ៊ុយក្រែន លោកក៏បានអំពាវនាវឲ្យកូរ៉េខាងជើងធ្វើការដកទាហានកូរ៉េទាំងអស់ចេញពីតំបន់ប្រយុទ្ធ និងទឹកដីរុស្ស៊ីជាបន្ទាន់។

ចំណែកប្រមុខរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong Hyun បានចាត់ទុកការដាក់ពង្រាយទាហានកូរ៉េខាងជើងជាច្រើនសន្ធឹកសន្ធាប់បែបនេះនៅរុស្ស៊ីគឺជាការបង្កការគំរាមគំហែងនៃជម្លោះសង្រ្គាមកាន់តែធំ និងការបង្កបញ្ហាអសន្តិសុខក្នុងតំបន់ឧបទ្វីកូរ៉េ លោកបានអំពាវនាវឲ្យកូរ៉េខាងជើងដកទ័ពចេញពីទីតាំងប្រយុទ្ធ និងចេញពីប្រទេសរុស្ស៊ីជៀងវាងការផ្ទុះសង្រ្គាមកាន់តែធំ។

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានសម្រេចចិត្តបញ្ជូនទាហានកូរ៉េខាងជើងជាង ១ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ីក្នុងការជួយរុស្ស៊ីច្បាំងជាមួយនិងអ៊ុយក្រែនដោយក្នុងនោះមានទាហានកូរ៉េខាងជើង ១៥០០នាក់បានធ្វើការផ្លាស់សម្លៀកបំពាក់យោធាធ្វើដំណើរទៅកាន់ទីកន្លែងប្រយុទ្ធ។ ការបញ្ជូនទាហានចូលច្បាំងជាមួយអ៊ុយក្រែនរបស់កូរ៉េខាងជើងនេះបានរុញច្រានឲ្យស្ថានភាពសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកាន់តែមានភាពលំបាកក្នុងការស្វែងរកការបញ្ចប់សង្រ្គាម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង