Cctimesw1140xh150cm copy

ព្យុះកំណាច«Trami»បើកការវាយប្រហារនៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ ព្យុះកំណាចថ្មី Trami បានបោកបក់នៅភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យដែលជាប្រភេទព្យុះកំណាចថ្មីបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចតំបន់ជាច្រើន ព្យុះនេះបក់បោកចូលវៀតណាមក្រោយពីបានបញ្ចប់ការវាយប្រហារនៅហ្វីលីពីនដែលបានបណ្តាលឲ្យមនុស្សជាង១០០នាក់ស្លាប់ និងជាច្រើនម៉ឺននាក់ទៀតរងគ្រោះ។

យោងតាមទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិវៀតណាមបានឱ្យដឹងថា ភ្លៀងធ្លាក់ជាខ្លាំងមិនធ្លាប់មាននៅក្នុងខេត្ត Quang Binh ដល់ Quang Nam ដោយកម្រិតទឹកបានហក់ឡើងដល់ ៦០សង់ទីម៉ែត្រ ជំនន់ទឹកមានកម្រិតខ្ពស់ខ្លាំងកើតមាននៅក្នុងតំបន់ទីក្រុងពី Ha Tinh ទៅខេត្ត Binh Dinh ដែលធ្វើឲ្យជន់លិចផ្លូវនិងកន្លែងសំខាន់ៗជាច្រើន។

ទីភ្នាក់ងារគ្រោះមហន្តរាយដដែលបន្តទៀតថាព្យុះនេះបានបោកបក់ចូលប្រទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានបណ្តាលឱ្យមនុស្ស ៩០ នាក់បានស្លាប់និងពលរដ្ឋហ្វីលីពីនរាប់ម៉ឺនគ្រួសារទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។

ព្យុះ Trami ដែលមានល្បឿនខ្យល់រហូតដល់ ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឱ្យតំបន់ដីគោកនៅខេត្ត Hue និង Danang ដោយក្រោយមកល្បឿនខ្យល់អតិបរមាបានធ្លាក់ចុះមកនៅត្រឹម ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះបានបង្ខំឱ្យអាកាសយានដ្ឋានចំនួនបួននៅភាគកណ្តាលប្រទេសវៀតណាមត្រូវបិទជាបណ្តោះអាសន្ន អាជ្ញធរវៀតណាមបានប្រាប់ឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្នជានិច្ច ដោយព្យុះនេះនឹងធ្វើដំណើរទៅកាន់ខេត្តមួយចំនួនទៀត។

គួរបញ្ជាក់ថាកាលពីខែមុន ព្យុះទីហ្វុង Yagi និងទឹកជំនន់នៅវៀតណាមបានបង្កឱ្យមនុស្សស្លាប់ជាង ៣០០ នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាង ៣.៣ ពាន់លានដុល្លារនៅភាគខាងជើងប្រទេសវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង