Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធី«មហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤» នឹងប្រព្រឹត្តទៅថ្ងៃទី ២៥-២៧តុលា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
មហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤។ ប្រភពរូបភាព៖ Mekong Major & Career Fest មហោស្រព មុខវិជ្ជា និងការងារ មេគង្គ

ភ្នំពេញ៖ កម្មវិធី«មហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤» ផ្តល់ឱកាសដល់យុវជន និងនិស្សិត អាចស្វែងយល់ចំណេះដឹងថ្មីៗ ការតាំងពិព័រណ៍ និងឱកាសការងារ ៣០០០កន្លែង។ កម្មវីធីនេះ នឹងប្រព្រឹត្តទៅថ្ងៃទី ២៥-២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។

កម្មវិធី«មហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤» (Mekong Major & Career Fest 2024) ក្រោមប្រធានបទ "ទេពកោសល្យ និងចំណូលចិត្តការងារក្នុងសម័យបច្ចេកវិទ្យា" នឹងរៀបចំឡើងទៅថ្ងៃទី ២៥-២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ កម្មវិធី នឹងផ្តល់ជូនយុវជន និងនិស្សិតនូវការប្រឹក្សា និងធ្វើទេពកោសល្យដោយឥតគិតថ្លៃ សន្ទរកថានាយកប្រតិបត្តិ ការតាំងពិព័រណ៍ និងការសម្ភាសដោយផ្ទាល់ ពី៦០ក្រុមហ៊ុន ដែលផ្តល់ឱកាសការងារ ៣០០០កន្លែងផងដែរ។

មហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤ មិនត្រឹមតែផ្តល់ឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែជួយយុវជន និងនិស្សិតស្វែងយល់ពីទេពកោសល្យ និងចំណង់ចំណូលចិត្តខ្លួនឯងទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង