Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ជា ចាន់តូ «ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា»ទទួលមរណភាពក្នុងជន្មាយុ៧៣ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និង ជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាពហើយ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។បច្ចុប្បន្នសពរបស់លោក តម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

លោក ជា ចាន់តូ គឺជាអតីតអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ដែលបានកាន់តំណែង ចាប់តាំងពីឆ្នាំ១៩៩៨មក និង បានកំណែទម្រង់ និង ពង្រឹងប្រព័ន្ធធនាគាររបស់កម្ពុជា ជាពិសេស ធ្វើទំនើបកម្ម និង ធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ក្នុងតំបន់ និង អន្តរជាតិ។

មុនទទួលបានតួនាទីជាអគ្គទេសាភិបាល លោក ជា ចាន់តូ ធ្លាប់ទទួលខុសត្រូវធំនៅធនាគារកណ្តាល ក្នុងតួនាទីជានាយកធនាគារជាតិនៃកម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ ១៩៨១ ។ បន្ទាប់មកលោកត្រូវបានតែងតាំងជា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៦ ។នៅក្នុងឆ្នាំ ១៩៨៦ លោក ជា ចាន់តូ ក៏បានបម្រើការជាអនុរដ្ឋមន្ត្រីទីមួយ នៅក្រសួងផែនការ។

ក្នុងវិបត្តិជំងឺកូវីដ ១៩ លោក ជា ចាន់តូ បានទទួលពានរង្វាន់ជាអ្នក«គ្រប់គ្រងបានល្អបំផុត» ក្នុងការជំរុញកំណើន និង ស្ថិរភាពសេដ្ឋកិច្ច ពីធនាគារកណ្ដាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីឆ្នាំ ២០២១។

នៅឆ្នាំ២០២៣  លោក ជា ចាន់តូ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជា អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា​ មានឋានៈស្មើទេសរដ្ឋមន្ត្រី ក្រោយពីអ្នកស្រី ជា សិរី​​ ដែលត្រូវជាកូនស្រី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង