Cctimesw1140xh150cm copy

គិញសម្ងាត់អ៊ុយក្រែន៖ ទ័ពកូរ៉េខាងជើងកំពុងមានវត្តមានក្នុងទឹកដីរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ុយក្រែន៖ គិញសម្ងាត់អ៊ុយក្រែនបានអះអាងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី ២៤ តុលាថា អង្គភាពទ័ពពិសេសរបស់កូរ៉េខាងជើងដំបូងគេបានបណ្តុះបណ្តាលធ្វើសឹងសង្រ្គាមកំពុងតែមានវត្តមាននៅក្នុងប្រទេសរុស្ស៊ី ហើយត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Kursk ដែលជាតំបន់ព្រំដែនរុស្ស៊ីដែលកងកម្លាំងអ៊ុយក្រែនបានធ្វើការវាយចូលយ៉ាងជ្រៅកាលពីដើមខែសីហា។

តាមគិញសម្ងាត់អ៊ុយក្រែនអង្គភាពទ័ពជំនួយដំបូងនៃយោធាពីកូរ៉េខាងជើងដែលត្រូវបានហ្វឹកហាត់នៅទីលានហ្វឹកហាត់ភាគខាងកើតរុស្ស៊ីបានមកដល់តំបន់ប្រយុទ្ធនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនរួចហើយដែលស្ថិតនៅក្នុងតំបន់ Kursk ដែលការមកដល់នៃយោធាកូរ៉េខាងជើងនេះបានធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើងដោយទាហានអ៊ុយក្រែនមិនមែនត្រឹមតែប្រយុទ្ធជាមួយរុស្ស៊ីទេ ថែមទាំងបង្ខំចិត្តប្រយុទ្ធជាមួយនិងកូរ៉េខាងជើងទៀត។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Yunus-Bek Yevkurov 

គិញសម្ងាត់អ៊ុយក្រែនដដែលបានបញ្ជាក់ទៀតថាមានទាហានកូរ៉េខាងជើងសរុបប្រហែល ១២,០០០ នាក់ រួមទាំងមន្រ្តី ៥០០ នាក់ និងឧត្តមសេនីយ៍បីនាក់បានស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចហើយ ហើយការបណ្តុះបណ្តាលកំពុងធ្វើឡើងនៅលើមូលដ្ឋានយោធាចំនួនប្រាំ ដោយរុស្ស៊ីបានចាត់ទាំងអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Yunus-Bek Yevkurov ជាអ្នកទទួលខុសត្រូវសម្រាប់ត្រួតពិនិត្យការហ្វឹកហ្វឺនយោធាកូរ៉េខាងជើង។

ជាការឆ្លើយតបទៅនឹងគិញសម្ងាត់អ៊ុយក្រែនវិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើង ដោយរុស្ស៊ីបានចាត់ទុករបាយការណ៍ទាំងនោះជាព័ត៌មានក្លែងក្លាយ។ ថ្វីត្បីតតែវិមានក្រឹមឡាំងបានបដិសេធជុំវិញវត្តមាននៃយោធាកូរ៉េខាងជើងក្នុងទឹកដីរុស្ស៊ីក៏ពិតមែនតែក្នុងសន្និសីទកិច្ចប្រជុំ BRICS លោកពូទីនមិនបានធ្វើការបដិសេធជុំវិញនៃវត្តមានកងទ័ពកូរ៉េខាងជើងនៅទឹកដីរុស្ស៊ីឡើយ។

សហរដ្ឋអាម៉េរិកក៏បានរកឃើញភស្តុតាងមួយចំនួនដែលបង្ហាញថាកូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣,០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយធ្វើសង្រ្គាមប្រឆាំងនិងអ៊ុយក្រែន ដោយរួមទាំងកងកម្លាំងពិសេសទៅកាន់ចុងបូព៌ារបស់រុស្សី សម្រាប់ការហ្វឹកហ្វឺន និងត្រៀមខ្លួនប្រឡូកចូលសង្រ្គាមជាមួយនិងរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង