Cctimesw1140xh150cm copy

ព្យុះ៣ថ្ងៃនៅហ្វីលីពីនបណ្តាលឲ្យមនុស្សស្លាប់កើនដល់២៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្វីលីពីន៖ ព្យុះត្រូពិក Trami ដែលបានវាយប្រហារប្រទេសហ្វីលីពីនត្រឹមតែរយៈពេល៣ថ្ងៃបានបណ្តាលឲ្យមានអ្នកស្លាប់កើនដល់ ២៤ នាក់ និងជាច្រើនពាន់គ្រួសាររងគ្រោះដោយទឹកបានជន់លិចផ្ទះសម្បែង សត្វចិញ្ចឹម និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនម៉ឺនដុល្លារ។ ក្រៅពីទឹកជំនន់វាយប្រហារក៏មានការរអិលបាក់ដីនៅតំបន់មួយចំនួនដែលបានបំផ្លាញផ្ទះសម្បែងពលរដ្ឋហ្វីលីពីនអស់ជាច្រើនខ្នងមិនធ្លាប់កើតមាន។

តាមអាជ្ញាធរហ្វីលីពីនគិតត្រឹមថ្ងៃសុក្រទី ២៥ តុលា ឆ្នាំ ២០២៤ នេះមានមនុស្សប្រមាណ ២៤នាក់បានស្លាប់ដោយសារតែការវាយប្រហាររបស់ព្យុះត្រូពិក Trami ដែលបើកការវាយប្រហារកាលពីយប់ថ្ងៃទី ២២ ខែតុលាមក ភ្លៀងធ្លាក់ជាច្រើនម៉ោងនិងកម្លាំងល្បឿនខ្យល់ខ្លាំងមិនធ្លាប់មានបានបង្កទៅជាទឹកជំនន់ជន់លិចតំបន់ និងរថយន្តជាច្រើនគ្រឿង។ ព្យុះនេះបានបង្ខំចិត្តពលរដ្ឋហ្វីលីពីនប្រមាណជាង ៣ម៉ឺននាក់ជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។

សាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបានបិទទ្វារហូតរងចាំការជូនដំណឹងជាថ្មី ព្យុះ Trami បានបោកបក់ចូលខេត្ត Isabela ភាគឦសានរបស់ប្រទេសហ្វីលីពិននៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែតុលា ហើយក៏បានបន្តបោកបក់មកលើទីប្រជុំជន Aguinaldo ជាមួយនឹងខ្យល់បក់រហូតដល់ ៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់ខ្លាំងរហូតដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកជំនាញព្យាករថា ព្យុះនេះកំពុងរំកិលទៅទិសខាងលិច ហើយនឹងចូលសមុទ្រខាងកើតនៃប្រទេសវៀតណាម។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយហ្វីលីពីនបានឲ្យផងដែលថាមានមនុស្សជាង ២ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយព្យុះនេះ រួមទាំងអ្នកភូមិចំនួន ៧៥,៤០០ នាក់ត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ និងកំពុងជ្រកកោននៅលើតំបន់ដែលមានសុវត្ថិភាព។ គួរបញ្ជាក់ថាខ្យល់ព្យុះ និងព្យុះទីហ្វុងប្រហែល ២០ បានវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ហើយកាលក្នុងឆ្នាំ ២០១៣ ព្យុះទីហ្វុង Haiyan ដែលជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតមួយក្នុងពិភពលោកបានធ្វើឱ្យមនុស្សជាង ៧,៣៩៩ នាក់ស្លាប់ និងបានបំផ្លិចបំផ្លាញតំបន់ជាច្រើនក្នុងប្រទេសហ្វីលីពីន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង