681 ezgif.com resize
Swift cc time

«ត្រីប៉ាសាណាក»ឬ«ខ្មោចទន្លេមេគង្គ»បានបង្ហាញខ្លួនឡើងវិញបន្ទាប់ពីបាត់វត្តមានជិតពីរទស្សវត្សរ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ត្រីប៉ាសាណាក។ ប្រភពរូបភាព៖ Wonders of the Mekong

ស្ទឹងត្រែង៖ «ត្រីប៉ាសាណាក» ឬ «ខ្មោចទន្លេមេគង្គ» ជាត្រីដ៏កម្រ បានលេចមុខសារជាថ្មី បន្ទាប់ពីបាត់វត្តមានជិតពីរទស្សវត្សរ៍ ដោយប្រទះឃើញចំនួន ៣ក្បាល នៅចន្លោះឆ្នាំ ២០២០ និង ២០២៣ ដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដឹកនាំដោយរដ្ឋបាលជលផល នៅក្នុងទន្លេសេសាន តែតភ្ជាប់ទៅទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។

យោងតាមគេហទំព័រ (Wonders of the Mekong) បានបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដឹកនាំដោយរដ្ឋបាលជលផល បានប្រទះឃើញត្រីប៉ាសាណាក ឬ ហៅថា (ខ្មោចទន្លេមេគង្គ) ដ៏កម្រ (Aaptosyax grypus) ចំនួន៣ ក្បាលនៅក្នុងទន្លេសេសាន តែតភ្ជាប់ទៅទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ ត្រីនេះបានបាត់វត្តមានតាំងពីឆ្នាំ២០០៥ មកម៉្លេះ និងបានបង្ហាញខ្លួនឡើងវិញបន្ទាប់ពីបាត់វត្តមានជិតពីរទស្សវត្សរ៍។

ត្រីប៉ាសាណាក មានមាត់ដូចដង្កាប់មាត់សេះ និងដងខ្លួនដូចត្រីសាលម៉ុន ដោយមានប្រវែងរហូតដល់ ១.៣ ម៉ែត្រ និងទម្ងន់ ៣០ គីឡូក្រាម ដែលជាផ្នែកមួយនៃប្រភេទ «ត្រីយក្ស» ជាត្រីទឹកសាប និងកំពុងជិតផុតពូជផងដែរ។ គួរបញ្ជាក់ថា ត្រីប្រភេទនេះ មានដើមកំណើតនៅក្នុងទន្លេមេគង្គ ដែលត្រូវបានកំណត់អត្តសញ្ញាណនិងកត់ត្រាជាផ្លូវការតែ ៣០ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៩១៕

Khcct banner

អត្ថបទទាក់ទង