
ភ្នំពេញ៖ អង្គការមូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) បានរៀបចំកម្មវិធីប្រកួតប្រជែង រូបថតដែលផ្ដិតយករូបភាពដោយយុវជនរស់នៅក្នុងតំបន់ក្រីក្របំផុតមួយក្នុងប្រទេសកម្ពុជា ហើយរូបថតទាំងអស់ កំពុងដាក់តាំងបង្ហាញជាសាធារណៈរហូតដល់ថ្ងៃ ១០ វិច្ឆិកា នៅ ភោជនីយដ្ឋាន Wild។

បើតាមអង្គការមូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) បានឱ្យដឹងថាកម្មវិធីប្រកួតប្រជែងនេះគឺជាផ្នែកមួយនៃការតាំងពិព័រណ៍រូបថតនៅភោជនីយដ្ឋាន Wild ដើម្បីចូលរួមអបអ ខួបគម្រប់ ២០ ឆ្នាំ នៃអង្កការមូលនិធិកុមារកម្ពុជា ដែលអនុញ្ញាតឲ្យសាធារណ:ជនចូលទស្សនាដោយឥតគិតថ្លៃ នៅភោជនីយដ្ឋាន Wild ក្នុងរាជធានីភ្នំពេញរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា។

រូបថតទាំង 10 សន្លឹកនេះ គឺជាការសម្រិតសម្រាំងចេញពីការប្រកួតរូបថតរបស់ស្សនៅវិទ្យាល័យ នីសិនគ្រីបអាខាដេមី (អិនស៊ីអេ) ក្រោមប្រធានបទ «STEM នៅក្នុងជីវិតរបស់ខ្ញុំ» (STEM In My Life) ដែលរៀបចំដោយ អង្គការមូលនិធិកុមារកម្ពុជា។នេះគឺជាឆ្នាំទី៣ហើយនៃការប្រកួតប្រជែងថតរូបក្រោមប្រធានបទ «STEM នៅក្នុងជីវិតរបស់ខ្ញុំ»។ សិស្សត្រូវសរសេសាច់រឿងខ្លីមួយ ពន្យល់ដើម្បីបង្ហាញថារូបភាពរបស់ពួកគេថតគឺឆ្លុះបញ្ចាំងអំពី STEM។

រូបភាពដ៏ទាក់ទាញរបស់ សុខា ពេជ្រ បានមកពីការសាកល្បងថតរូបផ្សារដែក។ ដំណើរការផ្សារដែកបាន បង្កើតជាផ្កាភ្លើងហើយវាបានបង្កើតជាផ្សែ ដែលនាងមើលឃើញចេញជាទម្រង់ដូច ខ្ញែរសមុទ្រ (Jellyfish)។
សុខា ពេជ្រ ដែលជាសិស្សថ្នាក់ទី៨ នៃសាលា នីសិនគ្រីបអាខាដេមី បានលើកឡើងថា៖ «ខ្ញុំចូលចិត្តសមុទ្រ ប៉ុន្តែខ្ញុំមិនដែលទៅទីនោះទេ។ ពេលខ្ញុំមើលរឿងភាគ ខ្ញុំឃើញមនុស្សមុជចូលសមុទ្រមើលផ្កាថ្ម ខ្ញុំពិតជាចង់ទៅ និងមុជចូលបាតសុទ្រដូចគេណាស់។ ប្រសិនបើអ្នកក្រឡេកមើលរូបភាពរបស់ខ្ញុំ គោលបំណងរបស់ខ្ញុំគឺចង់បង្ហាញ អ្នកនូវការស្រមើស្រម៉ៃមួយ។ ខ្ញុំក៏មិននឹកស្មានថាវាចេញជារូប ខ្ញែរសមុទ្រ (Jellyfish) ដូចនេះនោះទេ។»
ការប្រកួតប្រជែងថតរូប «STEM នៅក្នុងជីវិតរបស់ខ្ញុំ» អនុញ្ញាតឱ្យសិស្សធ្វើការដកពិសោធន៍ជាមួយការ ជ្រើសរើសមុំថត រៀបចំទម្រង់ប្ល់ថត និងតាក់តែងប្រធានបទ ដោយរួមបញ្ចូលគ្នានូវផ្នត់គំនិតបែបសិល្បៈ នឹងគំនិត បែបវិទ្យាសាស្ត្រ។ វាជាដំណើររយ:ពេល 20 ឆ្នាំដែលមិនគួរឱ្យជឿរបស់ស្ថាប័ណ្ណក្រៅរដ្ឋាភិបាលមួយនេះ ចាប់ផ្ដើមឡើងក្នុងឆ្នាំ 2014 ដល់ 2024។

ពណ៌នាអំពីការចាប់ផ្ដើមដំបូងក្នុការជួយកុមារមួយចំនួនតូចពីអតីតទីលានចាក់សំរាម ស្ទឹងមានជ័យ រហូតមកដល់សព្វថ្ងៃនេះ ដែលមានកុមារប្រមាណ ១៧០០ នាក់ កំពុងកសាងអនាគតដ៏ល្អប្រសើរ សម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេតាមរយៈកម្មវិធីអប់រំកម្រិតស្តង់ដាររបស់ ស៊ីស៊ីអេហ្វ។
បើតាម កញ្ញា ផន ឡា មន្ត្រីគម្រោងអប់រំរបស់របស់ ស៊ីស៊ីអេហ្វ បានឲ្យដឹងថា៖ «ខ្ញុំនឹកឃើញគំនិតប្រកួតប្រជែង ថតរូបនេះឡើងគឺ ដើម្បីលើកទឹកចិត្តសិស្សឱ្យស្វែងយល់ពីភាពច្នៃប្រឌិតរបស់ពួកគេ និងបង្ហាញពីភាពរីករាយនៃការ ថតរូប។ នៅពេលដែលការប្រកួតនេះបានបើកដំណើរការ វាបានក្លាយជាឱកាស ដ៏អស្ចារ្យសម្រាសិស្សានុសិស្សក្នុង ការស្វែងយល់ពីពិភពនៃ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងគណិតវិទ្យា) នៅក្នុងជីវិតប្រចាំថ្ងៃរបស់ ពួកគេ។

គួរបញ្ជាក់ផងដែរថា អ្នកទស្សនានឹងអាចបោះឆ្នោតលើរូបថតដែលពួកគេចូលចិត្ត អ្នកឈ្នះរពីររូប នឹងត្រូវបានជ្រើសរើសចេញពី ការបោះឆ្នោតជាសាធារណៈ និងទទួលបានរង្វាន់ពីគណ:កម្មការវិនិច្ឆ័យ។ គណៈកម្មការវិនិច្ឆ័យរួមមាន លោក ស្កុត នីសិន ស្ថាបនិក និងនាយកប្រតិបត្តិរបស់ អង្គការមូលនិធិកុមារកម្ពុជា និង Renaud Dion ម្ចាស់ភោសជនីយដ្ឋាន Wild។ អង្គការមូលនិធិកុមារកម្ពុជា ប្រែក្លាយកុមារក្រីក្របំផុតរបស់ប្រទេសទៅជាអ្នកដឹកនាំសម្រាប់ថ្ងៃអណាគត់ ដោយផ្តល់ការអប់រំ ការគាំទ្រគ្រួសារ និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ក្រីក្របំផុតនៅក្នុងប្រទេសកម្ពុជា៕