Cctime 6monthsfree desktop
Cc times  web banner kh (2)

«ពិព័រណ៍ការងារ»នឹងចាប់ផ្តើមចុងសប្តាហ៍នេះជាមួយតម្រូវការការងារជាង៣ម៉ឺនកន្លែង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖«ពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៤» នឹងចាប់ផ្តើមរៀបចំនៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ជាពិព័រណ៌ រៀបចំឡើងដោយ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត។«ពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៤»មានការចូលរួមដោយក្រុមហ៊ុន ១៥០ និង តម្រូវការការងារជាង ៣ម៉ឺនកន្លែង។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស ដែលជាស្នាដៃរបស់សិស្ស-និស្សិតសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដូចជា មា៉សុីរ៉ូបូតឆុងកាហ្វេ ក៏ដូចជាការបញ្ចូលចុះឈ្មោះស្វែងរកការងារ ការពិនិត្យការជ្រើសរើសបុគ្គលិក ការចុះឈ្មោះស្វែងរកការងារសុវត្ថិភាព និងការដាក់បណ្ដឹងអាមិក។

បើតាមលោក កត្តា អ៊ន ក្នុងកម្នវិធីនោះ ក៏មានបណ្ដាលក្រុមហ៊ុនសំខាន់ៗចំនួន ១៥០ ចូលរួម ហើយមានរៀបចំស្តង់ពិព័រណ៍ សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺន កន្លែង ជាពិសេសលើវិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។ ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានអំពាវនាវដល់សាធារណៈជន ជាពិសេសយុវជន សិស្ស-និស្សិត ចូលរួមទស្សនា ពិព័រណ៍ការងារ និងផលិតភាពជាតិ ដើម្បីពិនិត្យមើលអំពីផលិតផលខ្មែរ ក៏ដូចជាសមិតផលរបស់ក្រុមហ៊ុន សហគ្រាសនានា ហើយបានស្វែងយល់ពីចំណេះដឹង ក្នុងវិស័យការងារ ការស្វែងរកការងារផងដែរ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេសអាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញ បានតាមរយៈគេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអាចទាក់ទងតាមរយៈ CoolApp លេខ 077 23 23 78 ឬលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង