.jpeg?1602051328)
ចិន៖ ភូមិ អ៊ូស៊ូ(Wu su) ដែលស្ថិតក្នុងស្រុក ហ្វូយាន្ត(Fu yuan)ខេត្តហ៊ីឡុងជាំង(Hei Long Jiang)ប្រទេសចិនគឺស្ថិននៅចំណុចភាគខាងកើតបំផុតរបស់ប្រទេសចិន និងស្ថិតនៅទីប្រសព្វរបស់ទន្លេហ៊ីឡុងជាំងនិងទន្លេអ៊ូស៊ូលី។
ទីនេះគឺជាកន្លែងដែលអាចមើលឃើញព្រះអាទិត្យរះមុនគេនៅចិនដីគោក គឺនៅម៉ោងពីរទាបភ្លឺគឺមានព្រះអាទិត្យរះហើយ វាក៏ជាស្រុកកំណើតរបស់ត្រីតាម៉ាហា(Da Ma Ha)ដ៏ល្បីល្បាញផងដែរ។
ទោះយ៉ាងណាក៏ដោយនៅក្នុងក្នុងភូមិអ៊ូស៊ូ ក្នុងរដូវរងារគឺមានតែប្រជាជនមួយគ្រួសារប៉ុណ្ណោះនិងកងទ័ពរំដោះប្រជាជនចិនដែលប្រចាំការនៅព្រំដែន។
ភូមិអ៊ូស៊ូនេះមានប្រវែងពីខាងកើតទៅខាងជើងប្រហែល ៥០០ ម៉ែត្រ និងពីកើតទៅភាគខាងលិចមានទទឹងត្រឹមតែ ១០០០ ម៉ែត្រប៉ុណ្ណោះ។
នៅខាងមុខភូមនេះមានទន្លេអ៊ូស៊ូលីដែលមានទឹកយ៉ាងថ្លាឈ្វង់ ហើយអាចមើលឃើញប្រទេសរុស្សី នៅឯត្រើយម្ខាងទន្លេ ហើយនៅខាងក្រោយភូមិនេះគឺជាទន្លេតូចមួយទៀត ហើយនៅជុំវិញភូមិនេះមានទឹក ដើមឈើដ៏ខៀវស្រងាត់នៅព័ទ្ធជុំវិញ ហើយខ្យល់អាកាសបរិសុទ្ធនិងទេសភាពស្អាតគួរអោយចង់រស់នៅ។ ទោះបីជាភូមិអ៊ូស៊ូស្ថិតក្នុងតំបង់ដាច់ស្រយាលនិងតូចក៏ដោយ តែល្បីល្បាញផ្នែកទេសចរណ៍ណាស់ ។
បច្ចុប្បន្ននេះភូមិអ៊ូស៊ូ បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់បំផុតនៅស្រុកហ្វូយាន្ត ដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិងបរទេសជាច្រើនឱ្យមកមើលពេលថ្ងៃរះ មើលទេសភាពព្រិល និងទស្សនកិច្ចកន្លែងប៉ុស្តិយាមព្រំដែន ដែលបានលើកកម្ពស់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍របស់តំបន់នេះផងដែរ៕

.jpeg?1602051354)
.jpg?1602051358)
.jpg?1602051363)
.jpeg?1602051369)
.jpg?1602051375)
.jpeg?1602051381)
.jpg?1602051387)
.jpg?1602051394)
.jpg?1602051402)
.jpeg?1602051411)
.jpg?1602051417)
.jpeg?1602051425)
.jpg?1602051431)
.jpeg?1602051437)
.jpg?1602051444)
.jpeg?1602051450)
.jpg?1602051457)
.jpeg?1602051480)
.jpg?1602051486)

