អាម៉េរិក៖ ប្រមុខមេអង្កការណាតូលោក Mark Ruttee បានធ្វើការព្រមានចំៗទៅកាន់កូរ៉េខាងជើងជុំវិញនៃការបញ្ជូនទាហានជាច្រើនសន្ធឹកសន្ធាប់ទៅជួយរុស្ស៊ីក្នុងការបន្តច្បាំងជាមួយនឹងអ៊ុយក្រែន លោកបានព្រមានថាការបញ្ជូនទ័ពរបស់កូរ៉េខាងជើងគឺជាការកើនឡើងកាន់តែខ្លាំងនៃភាពតានតឹងក្នុងពិភពលោក ហើយជារឿងសំខាន់បំផុតដែលលោកនិងសម្ព័ន្ធមិត្តបន្តតាមដានសកម្មភាពកូរ៉េខាងជើង។ ការព្រមានរបស់មេដឹកនាំណាតូរូបនេះធ្វើឡើងក្នុងកិច្ចប្រជុំពិសេសរបស់សមាជិកណាតូ ក្នុងប្រទេស Estonia។
ថ្លែងក្នុងកិច្ចប្រជុំជាមួយសមាជិកនៃអង្កការណាតូក្នុងប្រទេស Estonia លោក Mark Ruttee បានចាត់ទុកការចល័តទ័ពទៅជួយរុស្ស៊ីច្បាំងនៅអ៊ុយក្រែនគឺជាការបង្កហេតុយ៉ាងធំដែលណាតូផ្ទាល់កំពុងតែតាមដានសកម្មភាពរបស់កូរ៉េខាងជើងយ៉ាងយកចិត្តទុកដាក់។
គួរបញ្ជាក់ថាតាមគិញសម្ងាត់របស់កូរ៉េខាងត្បូងបានបង្ហាញថាកូរ៉េខាងជើងបានបញ្ជូននាយទាហានជំនាញជាង ១ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ីក្នុងការបន្តជួយច្បាំងប្រឆាំងអ៊ុយក្រែនក្នុងនោះក៏មានវីដេអូបែកធ្លាយបង្ហាញវត្តមានកូរ៉េខាងជើងជាង ១៥០០នាក់បានធ្វើការផ្លាស់ប្តូរសម្លៀកបំពាក់និងចេញដំណើរទៅកាន់ទីកន្លែងប្រយុទ្ធ។
ជាការឆ្លើយតបនិងជំនួយដ៏ច្រើនសន្ធឹកសន្ធាប់មេដឹកនាំកូរ៉េខាងត្បូង និងអ៊ុយក្រែនបានអំពាវនាវឲ្យក្រុមលោកខាងលិចតាមដានយ៉ាងយកចិត្តទុកដាក់របស់សកម្មភាពកូរ៉េខាងជើងក្នុងបញ្ជូនទាហានចូលរួមប្រឡូកសង្រ្គាមជាមួយនិងរុស្ស៊ី-អ៊ុយក្រែនដោយផ្ទាល់៕