Cctimesw1140xh150cm copy

ហ្វីលីពីនបិទសាលារៀននិងផ្អាកការជួញដូរ Forex ដោយសារព្យុះ Trami វាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គន្លងនៃព្យុះ Trami / VnExpress

ហ្វីលីពីន៖ ប្រទេសហ្វីលីពីននៅល្ងាច ថ្ងៃអង្គារ ទី២២ តុលាបានប្រកាសផ្អាកការងាររដ្ឋាភិបាលសំខាន់ៗជាច្រើន និងបានបិទសាលារៀន ហើយធនាគារកណ្តាលរបស់ហ្វីលីពីនក៏បានបានបញ្ឈប់ការជួញដូររូបិយប័ណ្ណបរទេស FOREX ដោយសារតែព្យុះត្រូពិច Trami កំពុងតែធ្វើដំណើរឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតនៃកោះ Luzon នៃប្រទេសហ្វីលីពីនដែលអាចនិងបង្កការវាយប្រហារយ៉ាងខ្លាំងក្លាលើហ្វីលីពីន។

តាមអ្នកព្យាករណ៍អាកាសធាតុរដ្ឋ Pag-asa បានឲ្យដឹងថាព្យុះ Trami ធ្វើដំណើរ ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងពីកណ្តាលទីក្រុង Virac ក្នុងខេត្ត Catanduanes ។ អាជ្ញាធរហ្វីលីពីន Pag-asa បានព្រមានលទ្ធភាពនៃខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះបោកបក់នៅក្នុងទីប្រជុំជនឆ្នេរសមុទ្រអាចនិងកើតឡើងខ្លាំងមិនធ្លាប់មាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង