ហ៊ូស្តុន៖ មានអ្នកដំណើរយ៉ាងហើចណាស់៤នាក់បានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគ នៅទីក្រុងហ៊ូស្តុន ភាគខាងត្បូងសហរដ្ឋអាម៉េរិកកាលពីយប់ថ្ងៃច័ន្ទ ដោយឧបទ្ទវហេតុធ្លាក់នេះក៏បានបំផ្លាញបង្គោលភ្លើងទំនាក់ទំនងមួយផងដែរ។ តាមវីដេអូកាំមេរ៉ាសុវត្ថិភាពគេឃើញឧទ្ធម្ភាគចក្រមួយគ្រឿងបានបើកបុកជាមួយនិងបង្គោលភ្លើងក្រោយមកក៏មានសម្លេងផ្ទុះ និងឆាបឆេះជាខ្លាំងដែលបានសម្លាប់មនុស្សទាំងអស់នៅក្នុងឧទ្ធម្ភាគចក្រ។
បើតាមលោក Noe Diaz មេប៉ូលិសក្រុង Houston បានឲ្យដឹងថាយន្តហោះឯកជនមួយបានបុកបង្គោលភ្លើងក្រោយមកក៏ផ្ទុះនិងឆាបឆេះជាខ្លាំងកាលពីយប់ថ្ងៃច័ន្ទ។ រូបភាពពីកាសែតអាម៉េរិកបានបង្ហាញពីកំទេចកំទីដែលបានសល់ពីការឆាបឆេះ។ តាមអាជ្ញាធរដដែល ការធ្លាក់នេះបានកើតឡើងនៅជិតតំបន់លំនៅដ្ឋានមួយ និងនៅជិតកន្លែងដែលអាចងាយឆ្លងការឆាបឆេះខ្លាំង ក្រុមគ្រួសារនៃជនរងគ្រោះបាននាំគ្នាសម្តែងភាពសោកសៅជាខ្លាំងក្នុងការបាត់បង់សមាជិកនៃក្រុមគ្រួសាររបស់ពួកគេ៕