Cctimesw1140xh150cm copy

អ៊ីស្រាអែលបើកការ«វាយប្រហារថ្មី»លើលីបង់ផ្តាច់ជីវិតមនុស្ស៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលនៅយប់ថ្ងៃច័ន្ទទី ២១ តុលា បានបើកការវាយប្រហារថ្មីលើលីបង់ដោយបានសម្លាប់មនុស្សប្រមាណ៤នាក់ និងបណ្តាលឲ្យមានអាគារជាច្រើនខ្នងបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងការវាយប្រហារដោយយន្តហោះដ្រូន។ ការវាយប្រហារយប់ថ្ងៃច័ន្ទអ៊ីស្រាអែលបានផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធនាៗរួមទាំងធនាគារក្នុងប្រទេសលីបង់ផងដែរ។ វីដេអូក្នុងការវាយប្រហារគេឃើញមានភ្លើងឆេះយ៉ាងខ្លាំងក្លាមនុស្សម្នានាំគ្នារត់ពាស់ពេញទីក្រុងបេរូតសម្លេងស៊ីរ៉ែតលាន់រាប់ម៉ោង។

តាមអាជ្ញាធរលីបង់បានអះអាងថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅយប់ថ្ងៃច័ន្ទបានកំណត់គោលដៅជុំវិញមន្ទីរពេទ្យ និងធនាគារក្នុងក្រុងបេរូត ការវាយប្រហារនេះបានបង្កឲ្យមានការខូចខាតយ៉ាងច្រើនដល់មន្ទីរពេទ្យ និងបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាច្រើនទៀតបានរងរបួស។

យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់នៅជិតមន្ទីពេទ្យនិងកន្លែងសំខាន់ជាច្រើនរួមមានធនាគារជាច្រើនដែលជាសសៃឈាមសេដ្ឋកិច្ចរបស់ក្រុមហេសបូឡា ក្នុងការវាយប្រហារនោះអ៊ីស្រាអែលបានប្រតិបត្តិការលើតំបន់ Haret Hreik នៅភាគខាងត្បូងទីក្រុងបេរូតនិង តំបន់ Al-Awza'i នៅជាយក្រុងបេរូត។

គួរបញ្ជាក់ថាមានមនុស្សសរុបជិត ២,៥០០ នាក់ត្រូវបានសម្លាប់ និងជាង ១១,៥០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីឆ្នាំមុនមក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង