Cctimesw1140xh150cm copy

ផ្ទះមេដឹកនាំ«អ៊ីស្រាអែល»រងការវាយប្រហារដោយយន្តហោះដ្រូន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីស្រាអែល៖ ផ្ទះឯកជនមួយកន្លែងរបស់ប្រធានាធិបតីអ៊ីស្រាអែលលោក Benjamin Netanyahu បានរងការវាយប្រហារដោយយន្តហោះដ្រូនរបស់ក្រុម Hezbollah ។ ផ្ទះរបស់លោក Netanyahu ក្នុងតំបន់ Casearea បានរងការវាយប្រហារដោយយន្តហោះដ្រូនមួយគ្រឿងកាលពីល្ងាចថ្ងៃសៅរ៍ដោយការវាយប្រហារនោះបានបណ្តាលឲ្យផ្ទះលោករងការខូចខាត ហើយមិនមាននរណាម្នាក់រងរបួសឡើយ។

ក្នុងសាររបស់លោក Benjamin Netanyahu ផ្សព្វផ្សាយក្នុងបណ្តាញសង្គម X ការប៉ុនប៉ងធ្វើឃាតរូបលោក និងភរិយាលោករបស់ក្រុមអ៊ីរ៉ង់ និង Hezbollah គឺជាការសម្រេចចិត្តដ៏ខុសធ្ងន់ធ្ងរមួយ លោកអះអាងទៀតថាដ្រូនមួយបានហោះទៅលំនៅដ្ឋានរបស់លោកកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងជើងនៃ Caesarea ដោយលំនៅដ្ឋាននោះពុំមានវត្តមានលោក និងភរិយារបស់លោកឡើយ។

យោធាអ៊ីស្រាអែលអះអាងថាយន្តហោះគ្មានមនុស្សបើកបីគ្រឿងត្រូវបានបាញ់ចេញពីប្រទេសលីបង់ ដោយមួយគ្រឿងបានបុកអគារមួយក្នុងទីក្រុង Caesarea ដោយក្នុង ៣គ្រឿងនោះអ៊ីស្រាអែលបានបាញ់ទម្លាក់ពីរគ្រឿងនិងមួយគ្រឿងទៀតបានចូលលំនៅដ្ឋានលោកប្រធានាធិបតី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង