អាម៉េរិក៖ ប្រព័ន្ធប្រឆាំងមីស៊ីលកម្រិតខ្ពស់ (THAAD ឬប្រព័ន្ធការពារ Terminal) របស់សហរដ្ឋអាម៉េរិកនៅថ្ងៃទី ២១ តុលា នេះបានទៅដល់ប្រទេសអ៊ីស្រាអែល និងបានធ្វើការដាក់ពង្រាយដើម្បីស្ទាក់ចាប់គ្រាប់រ៉ុក្កែត រឺមីស៊ីលណាមួយបាញ់ចូលប្រទេសអ៊ីស្រាអែល។
បើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Lloyd Austin យោធាសហរដ្ឋអាម៉េរិកបានដាក់ឱ្យដំណើរការនូវប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅប្រទេសអ៊ីស្រាអែលជាស្រេច ដែលការតម្លើងប្រព័ន្ធនេះដើម្បីការពារអ៊ីស្រាអែលពីការវាយប្រហារណាមួយរបស់សត្រូវ។
ក្រៅពីប្រព័ន្ធចាប់មីស៊ីល THAAD ប្រធានាធិបតីអាម៉េរិក លោក Joe Biden ក៏បានបញ្ជូនទាហានអាម៉េរិកប្រហែល ១០០ នាក់ ដើម្បីជួយអ៊ីស្រាអែលប្រឆាំងនិងការវាយប្រហាររបស់អ៊ីរ៉ង់និងលីបង់លើអ៊ីស្រាអែល៕