សៀមរាប៖ ព្រឹត្តិការណ៍«ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន» (Cambodia-China gastronomy Week) នឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ខេត្តសៀមរាប ក្រោមការរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប។
យោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាបនឹងរៀបចំការពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China gastronomy Week) ដែលនឹងបង្ហាញនិងការភ្លក់ម្ហូបអាហារខ្មែរ និងចិន ដល់ភ្ងៀវជាតិ និងអន្តរជាតិ។ កម្មវិធីនេះ នឹងរៀបចំឡើងក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រួមទាំងបង្ហាញអំពីភាពជិតស្និត និងសន្តិភាពរវាងកម្ពុជា និងចិនផងដែរ។ កម្មពិធី ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ខេត្តសៀមរាប។
គួរបញ្ជាក់ផងថា កម្មវិធីនេះមិនត្រឹមតែបង្ហាញនូវ ម្ហូបអាហារ ប្រពៃណី របស់កម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយអភិវឌ្ឍក្នុងវិស័យទេសចរណ័៍ជាតិ និងអន្តរជាតិ រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ៕