ចិន៖ ប្រមុខប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានចុះត្រួតពិនិត្យប្រព័ន្ធមីស៊ីជាច្រើនរយគ្រាប់ និង បានបញ្ជាឲ្យគ្រប់កងកម្លាំងនៃទាហានរំដោះប្រជាជនចិនត្រៀមខ្លួនសម្រាប់ ស្ថានការណ៍សង្រ្គាមដែលអាចនិងកើតមានឡើងនាពេលណាមួយ។ សេចក្តីអំពាវនាវរបស់លោកប្រធានស៊ីធ្វើឡើងនាពេល លោកបានចុះពិនិត្យពលតូចនៃកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃព្រហស្បតិ៍ ទី១៧តុលា។
ថ្លែងក្នុងពេលចុះពិនិត្យមើលពលតូចនៃកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន លោកប្រធានស៊ី ជិនភីង បានបា្រប់ឲ្យកងទ័ពចិនត្រូវតែធ្វើការពង្រឹងសមត្ថភាពការពារខ្លួន និង ត្រៀមខ្លួនប្រយុទ្ធសម្រាប់ស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ។ លោកបន្តថាចាប់តាំងពីសមាជជាតិ CPC លើកទី ១៨ ក្នុងឆ្នាំ ២០១២ កងពលតូចបានពង្រឹងការហ្វឹកហ្វឺនរបស់ខ្លួនប្រយុទ្ធពិតប្រាកដ និងសម្រេចបាននូវកិច្ចការសំខាន់ៗជាបន្តបន្ទាប់ ដោយលោកបានចាត់ទុកថាកងទ័ពរំដោះប្រជាជនចិនបានធ្វើការហ្វឹកហាត់កាន់តែជោគជ័យខ្លាំងឡើងៗ។
លោកស៊ីក៏បានលើកទឹកចិត្តដល់នាយទាហាន នាយទាហានរងនៃកងពលតូច ត្រូវមានបទបញ្ជាល្អ ប្រើប្រាស់អាវុធក្នុងដៃឲ្យបានល្អបំផុត និងរស់នៅតាមសេចក្តីទុកចិត្តរបស់បក្ស និងប្រជាជនចិន។លោកក៏បានជំរុញឲ្យទាហានទាំងអស់មានការខិតខំប្រឹងប្រែងពង្រឹងការហ្វឹកហ្វឺនកងទ័ព និងបង្កើនការត្រៀមខ្លួនប្រយុទ្ធនៅទូទាំងតំបន់ ព្រមទាំងបង្កើនសមត្ថភាពប្រយុទ្ធ ដើម្បីការពារប្រកបដោយប្រសិទ្ធភាព៕