Cctimesw1140xh150cm copy

«ផ្ទុះឡានដឹកប្រេង»នីហ្សេរីយ៉ាផ្តាច់ជីវិតមនុស្ស១៤៧នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នីហ្សេរីយ៉ា៖ ផ្ទុះឡានដឹកប្រេងក្នុងប្រទេសនីហ្សេរីយ៉ាបានបណ្តាលឲ្យមានមនុស្សយ៉ាងហើចណាស់ ១៤៧នាក់ស្លាប់បាត់បង់ជីវិត និងជាច្រើនរយនាក់ទៀតរងរបួស ហេតុការណ៍ផ្ទុះនិងសម្លាប់មនុស្សជាច្រើននាក់នេះកើតឡើងនៅលើផ្លូវហាយវេរបស់រដ្ឋ Jigawa តាមសាក្សីបានឲ្យដឹងថាដំបូងរថយន្តដឹងប្រេងនេះបានក្រឡាប់ហើយមនុស្សម្នានៅក្បែរនោះបាននាំគ្នាសម្រុកទៅដួសប្រេងយកប្រើប្រាស់ ក៏ប៉ុន្តែមួយសន្ទុះក្រោយមកឡានក៏ផ្ទុះនិងឆាបឆេះប្រេងពាស់ពេញផ្លូវដោយឆេះទាំងអ្នកដែលបានទៅដួសប្រេងផងដែរ។

តាមអាជ្ញាធរនីហ្សេរីយ៉ាគិតត្រឹមល្ងាចថ្ងៃពុធទី ១៦តុលា មនុស្សជាង ១៤០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីឡានដឹកប្រេងដែលក្រឡាប់បានផ្ទុះនៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា។ តាមអាជ្ញាធរដដែលអ្នកបើកបររថយន្តដឹកប្រេងបានបាត់បង់ម្ចាស់ការ បណ្តាលឱ្យរថយន្តដឹកប្រេងក្រឡាប់ ហើយប្រេងឥន្ធនៈបានហៀរចូលទៅក្នុងប្រឡាយ និងខ្ចាយពាសពេញផ្លូវធ្វើដំណើរ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាជុំវិញស៊ីទែនប្រេងសាំង ស្រាប់តែរថយន្តនោះបានផ្ទុះឡើង ដោយបានសម្លាប់មនុស្សនិងរងរបួសយ៉ាងធ្ងន់ធ្ងរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ អនុប្រធានាធិបតីនីហ្សេរីយ៉ា Kashim Shettima បានអំពាវនាវឱ្យមានការពិនិត្យឡើងវិញអំពីសុវត្ថិភាព ដោយរដ្ឋាភិបាលសហព័ន្ធកំពុងបញ្ជូនការសង្រ្គោះនាៗដល់អ្នកដែលរងគ្រោះ។

គួរបញ្ជាក់ថាគ្រោះថ្នាក់រថយន្តដឹកមនុស្សស្លាប់គឺជារឿងធម្មតានៅតាមដងផ្លូវសំខាន់ៗភាគច្រើនក្នុងប្រទេសនីហ្សេរីយ៉ា ដោយអ្នកជំនាញបានចាត់ទុកថាភាគច្រើនបណ្តាលមកពីការបើកបរមិនប្រុងប្រយ័ត្ន ស្ថានភាពផ្លូវមិនល្អ និងយានយន្តដែលមិនបានពិនិត្យមើលការថែទាំងច្បាស់លាស់។

កាលពីខែមុន មនុស្សយ៉ាងហោចណាស់ ៤៨នាក់បានស្លាប់ក្នុងការផ្ទុះមួយបន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿងបានបុកជាមួយរថយន្តដឹកទំនិញមួយផ្សេងទៀតនៅរដ្ឋ Niger ភាគខាងជើងកណ្តាលប្រទេសនីហ្សេរីយ៉ា ហើយកាលក្នុងឆ្នាំ ២០២០ មានឧប្បត្តិហេតុក្រឡាប់ដឹកប្រេងបណ្តាលឲ្យមនុស្ស ៥៣៥ នាក់ស្លាប់ និងរបួសដល់ទៅ ១,១៤២ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង