អ៊ីស្តង់ប៊ុល៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) របស់ប្រទេសតួកគី បានប្រកាសនាថ្ងៃពុធ ទី១៦ ខែតុលានេះថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារខេត្ត Malatya ភាគខាងកើតប្រទេសតួកគីដោយបច្ចុប្បន្ននេះមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នករងគ្រោះនៅឡើយនោះទេ។
តាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយតួកគីការរញ្ជួយដីបានកើតឡើងនៅម៉ោងជាង១០ព្រឹក (ម៉ោងក្នុងស្រុក) កើតឡើងនៅក្នុងស្រុក Kale ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Malatya ក្រុមមន្រ្តីជំនាញកំពុងតែបន្តតាមដាន ហើយប្រតិបត្តិការនាៗកំពុងតែចាប់ផ្តើម៕