Cctimesw1140xh150cm copy

កូរ៉េខាងជើង«បំផ្ទុះផ្លូវតភ្ជាប់»ព្រំដែនកូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្លូវដែកដែលកូរ៉េខាងជើងបានធ្វើការបំផ្ទុះ

ព្យុងយ៉ាង៖ កូរ៉េខាងជើងកាលពីល្ងាចថ្ងៃអង្គារទី ១៥តុលា បានបំផ្ទុះផ្តាច់ផ្លូវដែកដែលតភ្ជាប់ការធ្វើដំណើររវាងប្រទេសកូរ៉េខាងជើង និងត្បូង។ ការសម្រេចចិត្តបំផ្ទុះផ្លូវដែកមិនធ្លាប់កើតមានរបស់កូរ៉េខាងជើងនេះធ្វើឡើងភ្លាមៗជាការឆ្លើយតបទៅនិងភាពតានតឹងកំពុងតែកើតមានរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

យោងតាមសេចក្តីប្រកាសរបស់យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបំផ្លុះផ្តាច់ផ្លូវដែកតភ្ជាប់រវាងកូរ៉េខាងជើង និងត្បូង ក្រោយក្រុងព្យុងយ៉ាងបានដាក់មីនរាប់ពាន់គ្រាប់ការពារពីការលួចឈ្លានពានរបស់កូរ៉េខាងត្បូង ក្នុងវីដេអូចេញផ្សាយគេឃើញមានផ្សែងខ្នួលខ្មាញ់ និងសម្លេងលាន់ខ្ទរខ្ទារក្នុងការបំផ្ទុះគ្រាប់បែករបស់កូរ៉េខាងជើងផ្តាច់ផ្លូវដែករវាងប្រទេសទាំងពីរ។

ជាងមួយខែមុនការបំផ្ទុះផ្លូវដែកមេដឹកនាំគីម ជុងអ៊ុន បានប្រកាសដាក់កូរ៉េខាងត្បូងជាសត្រូវសំខាន់របស់ប្រទេសលោក លោកគីមក៏បានចោទប្រកាន់ទីក្រុងសេអ៊ូលថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីទម្លាក់ខិត្តប័ណ្ណឃោសនាប្រឆាំងរបបក្រុងព្យុងយ៉ាង។

ជាការឆ្លើយតបក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំក្លាដោយចាត់ទុកទង្វើរបស់កូរ៉េខាងជើងមិនអាចទទួលយកបាន និងបានប្រាប់ឲ្យកូរ៉េខាងជើងសងការខូចខាតទាំងស្រុងនូវការបំផ្ទុះផ្លូវដែកដែលជាការសាងសង់របស់កូរ៉េខាងត្បូង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង