681 ezgif.com resize
Swift cc time

លេខាធិការដ្ឋានអាស៊ានបើកជ្រើសរើសប្រឡងប្រណាំង«បង្គន់សាធារណៈអាស៊ាន»លើកទី៣

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ការប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី២។ ប្រភពរូបភាព ក្រសួងព័ត៏

ភ្នំពេញ៖ លេខាធិការដ្ឋានអាស៊ាន បើកជ្រើសរើសប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៣ (ASEAN Public Toilet) ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងការរៀបចំ និងថែរក្សាអនាម័យបង្គន់សាធារណៈ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានឲ្យដឹងថា លេខាធិការដ្ឋានអាស៊ាន បើកជ្រើសរើសប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៣ (ASEAN Public Toilet) ដែលផ្តល់ឱកាសដល់ប្រតិបត្តិករជាម្ខាស់ ឬជាអ្នកគ្រប់គ្រងនៅតាមបង្គន់សាធារណៈ តាមកន្លែង សួនច្បារ ភោជនីយដ្ឋាន សណ្ឋាគារ រមណីដ្ឋាន ច្រកទ្វារព្រំដែនអន្តរជាតិ ផ្សារ និងស្ថានីយប្រេង ក្នុងការចូលរួមប្រកួតនេះ ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងការរៀបចំ និងថែរក្សាអនាម័យបង្គន់សាធារណៈ។

គួររម្លឹកផងថា កម្ពុជាបានឈ្នះ ៥ពានរង្វន់ រួចទៅហើយក្នុងការប្រកួតប្រជែងបង្គន់សាធារណៈអាស៊ានលើកទី២ នៅប្រទេសឥណ្ឌនេស៊ី ដែលបានទទួលស្គាល់ការរៀបចំ ថែរក្សាអនាម័យ និងសោភ័ណភាពបង្គន់សាធារណៈ។

សូមបញ្ជាក់ផងថា ប្រតិបត្តិករជាម្ខាស់ ឬជាអ្នកគ្រប់គ្រង ដែលមានចំណាប់អារម្មណ៍ចូលប្រកួត អាចដាក់ពាក្យចូលរួមតាមរយះការស្កេនQR Code ដោយភ្ជាប់មកជាមួយពាក្យស្នើសុំចូលប្រកួត ព្រមទាំងផ្ញើរូបភាពយ៉ាងច្រើន ១០សន្លឹក និងទីតាំងបង្គន់ផងដែរ៕


Khcct banner

អត្ថបទទាក់ទង