អ៊ឺរ៉ុប៖ ប្រទេសចំនួន៤០ រួមទាំងកម្ពុជាផង បានចេញសេចក្តីថ្លែងការរួមគ្នា ថ្កោលទោសយ៉ាងខ្លាំងខ្លាលើប្រទេសអ៊ីស្រាអែលដែលបានបើកការវាយប្រហារទីតាំងឈរជើងរបស់កងទ័ពមួកខៀវ (UN) នៅក្នុងប្រទេសលីបង់។ បណ្តាប្រទេសទាំង៤០នេះក៏បានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ និង ទាមទារឲ្យបើកការស៊ើបអង្កេតលើករណីវាយប្រហារលើទីតាំងទ័ពមួកខៀវរបស់អង្កការសហប្រជាជាតិ។
យោងតាមសេចក្តីសេចក្តីថ្លែងការណ៍រួមដែលបានបង្ហោះនៅលើបណ្តាញសង្គម X ដោយបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំប៉ូឡូញ និងចុះហត្ថលេខាដោយប្រទេសនានា រួមទាំងបណ្តាលប្រទេសចូលរួមមុនគេមានដូចជា ឥណ្ឌូនេស៊ី, អ៊ីតាលី, ឥណ្ឌា, បារាំង, អង់គ្លេស, អាល្លឺម៉ង់, អេស្ប៉ាញ បានចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់សកម្មភាពបែនេះជាបន្ទាន់។
បណ្តាលប្រទេសដែលជាសមាជិក UN ក៏បានទាមទារជាបន្ទាន់ឲ្យអ៊ីស្រាអែលបើកការស៊ើបអង្កេតលើការវាយប្រហារមួយនេះ។ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងរបស់កងទ័ព UN បានបណ្តាលឲ្យយ៉ាងហោចណាស់មានកងទ័ពមួកខៀវចំនួន ៥ នាក់បានរងរបួស ។
គួរបញ្ជាក់ថា UNIFIL ដែលមានទាហានប្រហែល៩.៥០០នាក់នៃ៥០សញ្ជាតិមានភារកិច្ចតាមដានបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមរយៈពេល៣៣ថ្ងៃក្នុងឆ្នាំ២០០៦រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា។
តួនាទីរបស់UNត្រូវបានពង្រឹងដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមច្បាប់ ១៧០១ បានចែងថាមានតែកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះដែលត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ ហើយហាមដាច់ខាតរាល់ការវាយប្រហារណាមួយលើទីតាំងទ័ពមួកខៀវ UN ប្រចាំក្នុងប្រទេសលីបង់៕