Cctime 6monthsfree desktop
Cc times  web banner kh (2)

«បាតុភូតចម្លែក»កើតនៅឆ្នេរសមុទ្រថៃបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ឆ្នេរ Pranburi ដ៏ពេញនិយមក្នុងខេត្ត Prachuap Khiri Khan របស់ប្រទេសថៃ កំពុងជួបប្រទះនៅបាតុភូតចម្លែកដោយឃើញហ្វូងសត្វសមុទ្រតូចៗជាច្រើនរាប់មិនអស់ បោកបក់មកលើឆ្នេរ បង្កការភ្ញាក់ផ្អើល និង ភ័យខ្លាចដល់ភ្ញៀវទេសចរណ៍។អាជ្ញាធរថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរកុំចុះទៅងូតទឹកលេងរង់ចាំការស្រាវជ្រាវពីមន្ត្រីជំនាញ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។

ប្រភពដដែលបានរាយការណ៍ថា នៅពេលដែលរូបភាពនៃសត្វចម្លែកទាំងនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម អ្នកជំនាញសមុទ្រជាច្រើន បានចុះទៅស្រាវជ្រាវ។សត្វសម្លែកមួយ ស្រដៀងនឹងកូនមឹក មានរាងដូចជាម្ជុល ត្រូវបានងាប់នៅតាមឆ្នេរដែលលាតសន្ធឹងប្រមាណ ៥ គ.ម ។

អ្នកស្រុកដែលប្រកបរបររាប់ទសវត្សរ៍មកហើយនិយាយថា បាតុភូតបែបនេះមិនធ្លាប់ជួបប្រទះឡើយ ហើយបានប្រាប់គ្នីគ្នា និងភ្ញៀវទេសចរណ៍កុំឲ្យចុះងូតទឹកឲ្យសោះ ។ អ្នកខ្លះហៅសត្វប្រភេទនេះថា ជាដង្កូវទឹកសមុទ្រ តែតាមការបញ្ជាក់ថា វាជាសម្បកសត្វគ្រីស៊ី បង្កការតោងជាប់ខោអាវ និងស្បែកដល់អ្នកចុះងូតទឹក ឬអ្នកជិះស្គីលើទឹក ។

អ្នកជំនាញបរិស្ថានផ្នែកសមុទ្រ ជនជាតិថៃ បានចេញមកបកស្រាយថា បាតុភូតដ៏កម្រនេះ ត្រូវបានគេឃើញលើកចុងក្រោយក្នុងឆ្នាំ ២០២១ នៅពេលដែលសត្វចម្លែកទាំងនេះបានលុកលុយ Ban Krut ជាឆ្នេរមួយផ្សេងទៀតនៅ Prachuap Khiri Khan។សត្វប្រភេទនេះគ្មានបង្កពិសដល់គ្រោះថ្នាក់នោះទេ ប៉ុន្តែអាចបង្កការរំខាននៅពេលពួកវាតោងជាប់ស្បែក និងសម្លៀកបំពាក់។

ក្រុមអ្នកជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ជាពិសេសក្មេងតូចៗ ដែលវាអាចបង្កជារបួសស្រាល។ អ្នកទៅលេងឆ្នេរសមុទ្រប្រានបុរី ត្រូវបានណែនាំឲ្យពិនិត្យមើលទឹកសមុទ្រជាមុន មុនអនុញ្ញាតឲ្យកុមារចុះលេងទឹក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង