Cctimesw1140xh150cm copy

កូរ៉េខាងជើងប្រារព្ធ«ខួបលើកទី៧៩ឆ្នាំ»របស់បក្សកាន់អំណាច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបនៃការបង្កើតគណបក្សពលករដែលកំពុងកាន់អំណាចរបស់ខ្លួនលើកទី៧៩ឆ្នាំអមជាមួយនឹងការប្រគុំតន្ត្រីអបអរសាទរ ក្នុងគម្រប់ខួបទី៧៩ឆ្នាំនេះមេដឹកនាំគីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបណ្តុះបណ្តាលឡើងវិញនៃប្រជាពលរដ្ឋកូរ៉េទាំងអស់ទៅជាបដិវត្តន៍ដែលប្រកាន់យកលទ្ធិកុម្មុយនិស្ត។

លោកគីមជុងអ៊ុនបានកោតសរសើរ និងចាត់ទុកគណបក្សពលករកូរ៉េ (WPK) ជាគណបក្សកាន់អំណាចយូរជាងគេលើពិភពលោក ដែលបានឆ្លងកាត់ការលំបាកជាច្រើនមិនធ្លាប់មានពីមុនមករហូតដល់បានស្តារប្រទេសកូរ៉េខាងជើង។លោកគីមបានបញ្ជាក់ទៀតថា កូរ៉េខាងជើងប្រឈមមុខនឹងបញ្ហាទាំងពីខាងក្នុង និងខាងក្រៅ លោកអំពាវនាវឲ្យគណបក្សត្រូវតែនាំមុខក្នុងការសម្រេចបាននូវជ័យជម្នះកុម្មុយនិស្តបដិវត្តន៍ និងត្រៀមខ្លួនជានិច្ចប្រសិនបើមានការបង្កហេតុពីសត្រូវខាងក្រៅដែលឈ្លានពានដែនដីនៃប្រទេសកូរ៉េខាងជើង។

សម្រាប់លោកគីមពលរដ្ឋកូរ៉េត្រូវតែហ្វឹកហាត់ខ្លួនឯងតាមមនោគមវិជ្ជា និងបណ្តុះវិន័យបក្សឲ្យកាន់តែមានប្រសិទ្ធភាព ហើយភាពជោគជ័យនៃការងាររបស់ពលរដ្ឋកូរ៉េដែលកំពុងបន្តនឹងកា្លយទៅជាបដិវត្តន៍កុម្មុយថ្មី ដែលប្រកាន់យកនូវមនោគមវិជ្ជា និងស្មារតីនៃបក្សរបស់ខ្លួន។

ក្នុងពិធីគម្រប់ខួបនេះគេឃើញមានវត្តមានលោក គីម មកដល់ពិធីជប់លៀងជាមួយកូនស្រីរបស់គាត់ ដោយមានរថយន្តលីមូស៊ីន Aurus របស់រុស្ស៊ីនៅខាងក្រោយ ដែលទំនងជារថយន្តមួយដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ឲ្យលោក គីម ជាអំណោយកាលពីពេលលោកទាំងពីរបានជួបគ្នានាពេលកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង