Cctimesw1140xh150cm copy

ផ្លូវចេញ-ចូលខាងត្បូងនៃច្រកខាងកើតប្រាសាទអង្គរវត្ត នឹងត្រូវបានបិទជាបណ្ដោះអាសន្ន ពីថ្ងៃទី១១-១៦ តុលា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងថា ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹក នៅច្រកចូលខាងកើតប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងបិទជាបណ្តោះអាសន្នផ្លូវចេញ-ចូលខាងត្បូងនៃច្រក ចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើតតាមគំនូសបង្ហាញផ្លូវ ដូចមានជូនភ្ជាប់ មកជាមួយ។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាសេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង