ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានសម្រេចបិទព្រំដែនភាគខាងត្បូងជាអចិន្ត្រៃយ៍ជាមួយនិងប្រទេសកូរ៉េខាងត្បូង ភ្លាមៗក្រោយបិតច្រកព្រំដែនយោធាកូរ៉េខាងជើងបានជូនដំណឹងដល់យោធាអាមេរិក ដើម្បីការពារការប៉ះទង្គិចគ្នាដោយចៃដន្យ។ នេះបើយោងតាមការប្រកាសរបស់យោធាកូរ៉េខាងជើងនារសៀលថ្ងៃពុធទី ៩ តុលា នេះ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីក្រុងព្យុងយ៉ាងបានប្រកាសថាខ្លួនបានកាត់ផ្តាច់ផ្លូវ និងផ្លូវដែករវាងប្រទេសទាំងពីរវិធានការនេះធ្វើឡើងដើម្បីឆ្លើយទៅនឹងភាពតានតឹងដែលកូរ៉េខាងត្បូងតែងតែបង្កឡើងជាមួយសហរដ្ឋអាម៉េរិក។
បន្ទាប់ពីកូរ៉េខាងជើងកាត់ផ្តាច់ទំនាក់ទំនងផ្លូវដែកជាមួយនិងកូរ៉េខាងត្បូងគិតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបបែបណាមួយពីអាម៉េរិក និងសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូងនៅឡើយនោះទេ។អ្នកជំនាញភូមិសាស្រ្តនយោបាយមើលឃើញថាសកម្មភាពផ្តាច់ទំនាក់ទំនងរបស់កូរ៉េជើងនេះអាចនិងធ្វើឲ្យជម្លោះនៃឧបទ្វីបកូរ៉េកាន់តែប្រឈមជាមួយនិងគ្រោះថ្នាក់កាន់តែខ្លាំងឡើង៕