681 ezgif.com resize
Swift cc time

មហាព្រឹត្តិការណ៍អង្គរ«ស្នាមញញឹម»នៃកម្ពុជាលើកទី២នឹងរៀបចំឡើងនៅថ្ងៃទី២៩-៣០ ខែតុលា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ពិធីស្នាមញញឹមកម្ពុជា។ រូបភាពពី ក្រសួងទេសចរណ៏

សៀមរាប៖ កម្ពុជារៀបចំប្រារព្វពិធីមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដែលនឹងបង្ហាញផ្ទាំងទស្សនីយភាពដ៏ល្អ ផ្សព្វផ្សាយពីវប្បធម៍ អរិយធម៍ ក្បួនទ័ព ក្បួនដង្ហែ ដ៏អស្ចារ្យ។

យោងតាមក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងប្រារព្វពិធីដ៏អស្ចារ្យ ស្នាមញញឹមនៃកម្ពុជាលើកទី២ ដែលមានរយះពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលរំលេចនូវទស្សនីយភាពដ៏ស្រស់ស្អាតតាមបែបបុរាណ។ ពិធីនេះនឹងបង្ហាញនូវទិដ្ឋភាពបែបវប្បធម៍ ការតាំងពិព័ណ៏ម្ហូបអាហារខ្មែរ វត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ។ រួមជាមួយកម្មវិធីកម្សាន្តមួយចំនួន ដូចជា សិល្បៈចម្រៀងចម្រុះ ល្បែងប្រជាប្រិយ របាំប្រជាប្រិយខ្មែរ និងការប្រគួត ទីងមោង។ ជាពិសេស ការបង្ហាញអរិយធម៍ខ្មែរ ដោយការដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រខ្មែរ ដែលស្ថិតនៅបរិវេណ ប្រាសាទអង្គរតូច។

បើតាមក្រសួងទេសចរណ៍ រាល់ភ្ញៀវទេសចរជាតិ ដែលស្លៀបសំលៀកបំពាក់ប្រពៃណីខ្មែរ រួមទាំងភ្ញៀវទេសចរបរទេសដែលចូលរួម នឹងទទួលទានអាហារ និង ភេសជ្ជៈដោយឥតគិតថ្លៃ។ ការប្រារព្វពិធីមហាព្រឹត្តការណ៏នេះមិនត្រឹមតែបង្ហាញទស្សនីយភាពវប្បធម៍ដ៏អស្ចារ្យប៉ុណ្ណោះទេ តែបានទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ដែលជួយជំរុញសេដ្ឋកិច្ចជាតិ។

Khcct banner

អត្ថបទទាក់ទង