Cctimesw1140xh150cm copy

ពលរដ្ឋអាម៉េរិករាប់ម៉ឺននាក់ជម្លៀសចេញ ក្រោយព្យុះសង្ឃរាMiltonកំពុងខិតជិតដល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ពលរដ្ឋអាម៉េរិករាប់ម៉ឺននាក់ដែលរស់នៅក្នុងរដ្ឋផ្លរីដាបាននាំគ្នារើបង្វេចឥវ៉ាន់ជាច្រើនរបស់ខ្លួនចាកចេញពីផ្ទះដែលខ្លួនរស់នៅជាបណ្តោះអាសន្នទៅកាន់កន្លែងមានសុវត្ថិភាពក្រោយព្យុះសង្ឃរាMiltonនិងផ្តើមវាយប្រហាររដ្ឋផ្លរីដានៅថ្ងៃពុធនេះ។ ព្យុះកំណាច Milton នេះបានកើនឡើង ដល់កម្រិតទី៥ ដែលជាកំរិតអតិបរមានៃកម្លាំងខ្យល់ព្យុះមានល្បឿនខ្លាំងមិនធ្លាប់មាន។ ព្យុះកំណាចនេះធ្វើដំណើរក្នុងល្បឿន២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាប្រភេទព្យុះទីពីរប្រចាំឆ្នាំក្រោយពីព្យុះ Helene ទើបតែស្ងប់ស្ងាត់។

អ្នកស្រុករដ្ឋផ្លរីរាប់ម៉ឺននាក់បានចាកចេញពីក្រុងស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នក្រោយពីព្យុះកំណាច Milton និងបោកបក់លើរដ្ឋនេះនាថ្ងៃពុធនេះ ព្យុះ Miltonនឹងវាយប្រហារដល់ឆ្នេរខាងលិចរដ្ឋ Florida នៅថ្ងៃពុធ នៅតំបន់Tampa Bay តំបន់ទេសចរណ៍ដែលមានមនុស្សរស់នៅជាង៣លាននាក់។

ល្ងាចថៃអង្គារម្សិលមិញគេឃើញមានរថយន្តតម្រង់ជួរស្ទះពេញផ្លូវក្នុងរដ្ឋផ្លរីដា ពលរដ្ឋជាច្រើនក្នុងតំបន់ Tampa បាននាំគ្នាស្វែងរកកន្លែងស្នាក់នៅបណ្តោះអាសន្នថ្មី។ អាជ្ញាធរក្រុង Tampa បានព្រមានថាអ្នកដែលមិនស្តាប់បទបញ្ជាមិនព្រមចាកចេញពីតំបន់ក្រហម និងត្រូវទទួលខុសត្រូវលើខ្លួនឯង។ តាមការវាយតម្លៃរបស់អាជ្ញាធរអាមេរិក កម្លាំងព្យុះកំណាចMiltonនឹងអាចនាំទឹករលកកម្ពស់ពី៣ទៅ ៤ម៉ែត្រទៅបោកបក់ បំផ្លាញផ្ទះនៅតាមតំបន់ឆ្នេរភាគខាងលិចរដ្ឋFlorida៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង