ភ្នំពេញ៖ ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីរក្សានូវភាពត្រឹមត្រូវ យុត្តិធម៍ និងមានតម្លាភាព។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា រួមទាំសាធារណជន សូមគោរពការណែនាំមួយចំនួនរបស់ក្រសួង កំឡុងដំណើរការប្រឡង ដែលមានដូចតទៅ៖
- មិនអនុញ្ញាតឲសរសេរ ឫថតចម្លងប្រធានវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រប់ទម្រង់ គ្រប់រូបភាព ដែលមានបំណងបង្ហោះចែកចាយក្នុងបណ្តាញសង្កមនានា
- ការបង្ហោះវិញ្ញាសាប្រឡងលើបណ្តាញសង្គម ជាអំពើហាមឃាត់
- គ្រប់ម្ខាស់គណនីបណ្តាញសង្គម ដែលបានបង្ហោះវិញ្ញាសាប្រឡង ត្រូវលុបចេញបានបន្ទាន់ មុនពេលក្រសួងចាត់វិធានការតាមផ្លូវច្បាប់
សូមបញ្ជាក់ផងដែរថា កំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ មានគណនីបណ្តាញសង្គមជាច្រើនបានបង្ហោះនូវប្រធានវិញ្ញាសា ដែលបង្ករឲ្យមាន ចលាចលការវែកញែកដែលបានរំខានទៅដល់ការប្រឡងរបស់បេក្ខជន៕