មីយ៉ាន់ម៉ា៖ ជំនិតលោកស្រី អ៊ុងសាន ស៊ូជីគឺលោក Zaw Myint Maung បានទទួលមរណភាពពីជំងឺមហារីកគ្រាប់ឈាមនេះបើតាមប្រភពជិតស្និតម្នាក់បានប្រាប់សារព័ត៌មានបារាំង AFP ប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រូវបានរបបយោធាដោះលែងពីមន្ទីរឃុំឃាំងរបស់របបយោធា ដោយហេតុផលសុខភាព ។
យោងតាមការសែតបារាំង AFP លោក Zaw Myint Maung វ័យ ៧២ ឆ្នាំ ដែលបានជាប់ពន្ធនាគារជាង ២ ទសវត្សរ៍ពីបទ ផ្គើននឹងយោធារបស់មីយ៉ាន់ម៉ា គឺជាមនុស្សជិតស្និទ្ធនឹងលោកស្រី Aung San Suu Kyi និងជាមេទ័ពនៃសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) លោកបានទទួលមរណភាពដោយសារជំងឺមហារីកគ្រាប់ឈាមក្រោយត្រូវបានដោះលែងចេញពីពន្ធនាគារ។
លោក Zaw Myint Maung ត្រូវបានចាប់ខ្លួនបន្ទាប់ពីរដ្ឋប្រហារចុងក្រោយរបស់យោធានៅឆ្នាំ ២០២១ហើយត្រូវបានជាប់គុកពីបទពុករលួយ និងការចោទប្រកាន់ផ្សេងទៀតពីរបបយោធាមីយ៉ាន់ម៉ា។ ប្រភពជាន់ខ្ពស់គណបក្សមួយបានប្រាប់ AFP ដោយសុំមិនបញ្ចេញឈ្មោះថាយើងបានទទួលការបញ្ជាក់អំពីការស្លាប់របស់លោក វាជាការខាតបង់ដ៏ធំមួយសម្រាប់មីយ៉ាន់ម៉ា៕