Cctimesw1140xh150cm copy

ចិនបាញ់កាំជ្រួចជាច្រើនរយគ្រាប់ក្នុងថ្ងៃពិធីបុណ្យជាតិពេញមួយសប្តាហ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនបានបាញ់កាំជ្រួចរាប់រយគ្រាប់ទៅលើអាកាសដើម្បីអបអរសារទរក្នុងពិធីបុណ្យជាតិរបស់ខ្លួនក្នុងរយៈពេលមួយសប្តាហ៍កាំជ្រួចជាច្រើនគ្រាប់បានបាញ់ចេញក្នុងតំបន់ Hepu នៃទីក្រុង ប៉ីហៃក្នុងតំបន់ស្វយ័តក្វាងស៊ីភាគខាងត្បូងប្រទេសចិន ក្នុងថ្ងៃឈប់សម្រាកបុណ្យជាតិពេញមួយសប្តាហ៍ ដែលបានទាក់ទាញអ្នកទេសចរជាច្រើនលាននាក់ឲ្យទៅទស្សនាខេត្តក្វាងស៊ី។ ក្រុមអ្នកទេសចរបានសម្តែងការកោតសរសើរទេសភាពដ៏អស្ចារ្យនៃកំពង់ផែប្រវត្តិសាស្ត្រដែលបានសាងសង់ដំបូងក្នុងរាជវង្ស Han របស់ប្រទេសចិនបុរាណក្នុងខេត្តក្វាងស៊ី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនពិធីបុណ្យជាតិចិននេះទទួលបានទេសចរជាច្រើនលាននាក់មកទស្សនាតំបន់ក្វាងស៊ីដែលមានការបាញ់កាំជ្រួចអបអរសារទរ និងការសម្តែងក្បាច់រាំជាច្រើនបែបក្នុងពិធីបុណ្យជាតិដ៏សំខាន់របស់ខ្លួនដែលប្រព្រឹត្តិក្នុងរយៈពេលមួយសប្តាហ៍ពេញ។

ចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ៦ ខែតុលា ការបាញ់បង្ហោះកាំជ្រួចនេះត្រូវបានរៀបចំឡើងរយៈពេលប្រាំពីរថ្ងៃជាប់ៗគ្នា។ អ្នកទេសចរបានសម្តែងការរីករាយជាខ្លាំងក្នុងឪកាសបានជួបជុំគ្រួសារ និងទស្សនាទិដ្ឋភាពជាច្រើនសម្បូរបែបរបស់ប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង