Cc time web banner 054637

អាម៉េរិកបន្តលើក«កិត្យានុភាពកម្ពុជា»លើឆាកអន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង លោក Joe Biden ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក។

ក្រុងញូវយ៉ក៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៥ កញ្ញា កន្លងទៅ បានចូលរួមកម្មវិធីស្វាគមន៍កម្រិតប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាល តបតាមការអញ្ជើញរបស់លោក Joe Biden ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក។ជំនួបនេះ បានបង្ហាញជាថ្មីម្តងទៀតនូវមុខមាត់ និង កិត្យានុភាពដែលកំពុងតែកើនឡើងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកម្មវិធីស្វាគមន៍កម្រិតប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាល តបតាមការអញ្ជើញរបស់លោក Joe Biden ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក។

អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានថា វត្តមានចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នៅក្នុងពិធីជួបជុំដ៏សំខាន់នេះ បានបង្ហាញជាថ្មីម្តងទៀតនូវមុខមាត់ និង កិត្យានុភាពដែលកំពុងតែកើនឡើងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស ក្រៅពីមានជំនួបជាមួយលោក Joe Bide ប្រធានាធិបតីអាម៉េរិក ប្រមុខការទូតកម្ពុជាបានជួបពិភាក្សាការងារជាមួយ មេដឹកនាំធំៗលើពិភពលោកជាច្រើនដូចជា៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់ឌ្រី ស៊ីប៊ីហា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកស្រី ជូលី ប៊ីសប ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា លោក Jean-Noël Barrot រដ្ឋមន្ត្រីការបរទេសបារាំងជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង