Cctimesw1140xh150cm copy

សាកសពរបស់មេទ័ពហេសបូឡាត្រូវបានរកឃើញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Hassan Nasrallah

បេរូត៖ សាកសពរបស់មេដឹកនាំក្រុម ហេសបូឡា លោក Hassan Nasrallah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើភាគខាងត្បូងទីក្រុង Beirut ត្រូវបានរកឃើញ។ សាកសពរបស់លោកត្រូវបានរកឃើញនៅថ្ងៃសៅរ៍ ហើយត្រូវបានគេដាក់ក្នុងក្របមួយនៅថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានលាងសម្អាតពិធីបុណ្យសព និងការបញ្ចុះសពលោកមិនទាន់បានរៀបចំនៅឡើយនោះទេ។

យោងតាមការចុះផ្សាយរបស់ AFP មុនពេលមរណភាពរបស់លោកកាលពីថ្ងៃសុក្រ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារផ្តាច់ជីវិតមេក្រុមហេសបូឡា នៅភាគខាងត្បូងនៃរដ្ឋធានីលីបង់ ដោយបានសម្លាប់មនុស្សអស់ជាច្រើននាក់រួមទាំងលោក Nasrallah ដែលត្រូវបានចាត់ទុកថាជាបុរសខ្លាំងបំផុតនៅក្នុងប្រទេសលីបង់ លោកបានធ្វើជាមេដឹកនាំក្រុមហេសបូឡាអស់រយៈពេលជាងបីទសវត្សរ៍ដែលជាចលនាគាំទ្រដោយអ៊ីរ៉ង់ ហើយលោកក៏ធ្លាប់បានស្បថចាត់ទុកអ៊ីស្រាអែលជាសត្រូវ។

តាមអាជ្ញាធរក្នុងប្រទេសលីបង់បានឲ្យដឹងថាចំនួនអ្នកស្លាប់បណ្ដោះអាសន្នដោយសារការវាយប្រហារអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួនប្រាំមួយនាក់ ប៉ុន្តែ ចំនួនអ្នកស្លាប់ទំនងជាមានច្រើនជាងនេះដោយសារការវាយប្រហារតាមអាកាសបានកម្ទេចផ្ទះសម្បែង និងទីតាំងសំខាន់ៗអស់ជាច្រើន ដោយក្នុងនោះមានក្រុងភាគខាងត្បូងនៃទីក្រុង Beirut និងភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ បានទទួលរងនូវការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃច័ន្ទមក ដោយបណ្តាលលឲ្យមនុស្សជាង ៧០០ នាក់បានស្លាប់ និងរាប់សែននាក់បានផ្លាស់ទីលំនៅ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង