Cctimesw1140xh150cm copy

ប្រលានយន្តហោះតារ៉ាសាគរ តេស្តហោះហើរយន្តហោះខ្នាតតូចត្រៀមបើកដំណើរការ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កោះកុង៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង បានរៀបចំធ្វើការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខ។

លោក សុីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់សារព័ត៌មាន សុីសុីថាមស៍ថា ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញនេះ ធ្វើឡើងក្រោមការចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ Union Development Group ( Costal Airport Investment Co. Ltd) បានចុះពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងទទួលស្វាគមន៍ ការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស នាំផ្លូវអាកាស វិទ្យុទាក់ទងជាមួយអាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត។

លោក សុីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក រួមទាំងសម្រាប់ការហោះហើរហ្វឹកហ្វឺន នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ( Costal Airport Investment Co. Ltd) ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រដល់ពហុបំណងវិស័យទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត ១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្នអាកាសយានដ្ឋាន សាងសង់បានប្រមាណ១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង