Cctimesw1140xh150cm copy

«ព្យុះហឺរីខិន-ហេលេន»ផ្តាច់ជីវិតពលរដ្ឋអាម៉េរិក៣៣នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ផ្លរីដា៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះហឺរីខិន ហេឡេនបានកើនឡើងដល់ ៣៣ នាក់នៅទូទាំងភាគអាគ្នេយ៍នៃសហរដ្ឋអាម៉េរិក ដោយបណ្តាលឲ្យមានទឹកជំនន់បានជន់លិចផ្ទះរាប់ពាន់ខ្នង និងពលរដ្ឋជាង១លាននាក់បង្ខំចិត្តជម្លៀសទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។ ផ្លូវថ្នល់ ផ្ទះសម្បែង និងអាជីវកម្មរងការខូចខាតបន្ទាប់ពីព្យុះដ៏ធំមួយនេះបានបើកការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងល្បឿន២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាម៉េរិក ព្យុះត្រូពិចនេះបានបន្តបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើនក្នុងសហរដ្ឋអាម៉េរិកដោយពាំនាំមកជាមួយនិងកម្លាំងល្បឿនខ្យល់ខ្លាំងមិនធ្លាប់មានពីមុន ទឹកជំនន់បានបន្តកើនឡើងខ្លាំងដោយសារតែឥទ្ធិពលព្យុះកំណាចនេះ។ ក្រុមសង្រ្គោះបន្ទាន់អាម៉េរិកកំពុងតែបន្ត និងជួយសង្រ្គោះអ្នកដែលកំពុងតែបាត់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង