Cc time web banner 054637

នាវាចម្បាំងអង់គ្លេស១គ្រឿងមកកម្ពុជា ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ នាវាចម្បាំងរបស់អង់គ្លេស HMS SPEY បានមកទស្សនកិច្ចកំពង់ផែក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ ជាកន្លែងដែលនាវានេះបានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់រួមគ្នារយៈពេលពីរថ្ងៃជាមួយកងទ័ពជើងទឹកកម្ពុជា។ នេះជាដំណើរទស្សនកិច្ចលើកទី២ដែលនាវា HMS SPEY បានមកកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិរវាងអង់គ្លេស និងកម្ពុជា។

លោកមេបញ្ជាការ Paul Caddy មេបញ្ជាការនៃនាវា HMS Spey បានដឹកនាំនាវិកក្នុងការទទួលមន្ត្រីចំនួន ៣០ នាក់ នៃកងទ័ពជើងទឹកកម្ពុជាសម្រាប់សមយុទ្ធនៅថ្ងៃទី ២៤ និងថ្ងៃទី ២៦។ លំហាត់សមយុទ្ធនេះគ្របដណ្តប់លើការធ្វើនាវាចរណ៍ Man Overboard Procedure បច្ចេកទេសពន្លត់អគ្គិភ័យ និងលំហាត់នានាជាច្រើនទៀត។

លោកមេបញ្ជាការ Paul Caddy បានមានប្រសាសន៍ថា “ការហ្វឹកហ្វឺនទ្វេភាគី ដែលបានធ្វើជាមួយកងទ័ពជើងទឹកកម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការរៀនសូត្ររួមគ្នា និងពង្រឹងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងចក្រភពអង់គ្លេស និងកងកម្លាំងប្រដាប់អាវុធកម្ពុជា”។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា “ពេលដែលលោកឈរលើកចុងក្រោយនៅលើនាវា HMS Spey ក្នុងក្រុងព្រះសីហនុ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីឆ្នាំ២០២៣ លោកពិតជារំភើបជាមួយនឹងទំនាក់ទំនងលើវិស័យការពារជាតិថ្មីនេះ។ យើងបានតែងតាំងអនុព័ន្ធយោធាអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាដំបូងក្នុងទសវត្សរ៍ឆ្នាំ ២០២២។ នាវា HMS Spey គឺជានាវាអង់គ្លេសដំបូងគេដែលបានមកទស្សកិច្ចកម្ពុជា ក្នុងរយៈពេល ៦៥ឆ្នាំ។

អង់គ្លេសមើលឃើញថាកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ ហើយយើងកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យជាច្រើន ចាប់ពីពាណិជ្ជកម្ម រហូតដល់ការអប់រំ រហូតដល់ការប្រែប្រួលអាកាសធាតុ។ យើងទន្ទឹងរង់ចាំក្នុងការបន្តកសាងភាពជាដៃគូរបស់យើងជាមួយគ្នានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។

ការហ្វឹកហ្វឺនលំហាត់សមយុទ្ធកាលពីថ្ងៃអង្គារ រួមមានទ្រឹស្ដីការធ្វើនាវាចរណ៍ និង Man Overboard Exercise ដោយប្រើកប៉ាល់សមុទ្ររបស់នាវា HMS Spey រួមជាមួយជំនួយសង្គ្រោះបឋម និងសង្គ្រោះជនរងគ្រោះ។ កិច្ចសហប្រតិបត្តិការនេះរួមមានការគ្រប់គ្រងពេលមានគ្រោះអាសន្ន និងសមយុទ្ធពន្លត់អគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍។

ឧត្តមនាវីឯក ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម បានចូលរួមជាសក្ខីភាពក្នុងការហ្វឹកហ្វឺនកាលពីថ្ងៃព្រហស្បតិ៍ និងបានកោតសរសើរចំពោះកិច្ចសហការនេះ។ លោកបានមានប្រសាសន៍ថា “យើងសូមអរគុណចំពោះឱកាសហ្វឹកហាត់ជាមួយកងទ័ពជើងទឹកចក្រភពអង់គ្លេស ខណៈពេលដែលនាវា HMS SPEY ចូលចតនៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី២ដែលនាវា HMS SPEY បានមកកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ កម្ពុជាសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខជាញឹកញាប់របស់កងទ័ពជើងទឹកកម្ពុជា ដូច្នេះយើងអាចបន្តធ្វើលំហាត់ហ្វឹកហ្វឺនជាមួយគ្នា រៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក និងការពង្រឹងមិត្តភាពរវាងកងទ័ពជើងទឹករបស់យើងទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង