Cc time web banner 054637

ថៃចាប់ខ្លួនជនជាតិប៉ូឡូញម្នាក់ក្រោយគំរាម«បំផ្ទុះគ្រាប់បែក»នៅព្រលានសុវណ្ណភូមិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ ស្ត្រីជនជាតិប៉ូឡូញម្នាក់ត្រូវបានប៉ូលីសថៃចាប់ឃុំខ្លួននៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងប្រទេសថៃកាលពីល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីរូបនាងបានគម្រាមបំផ្ទុះគ្រាប់បែកក្នុងអំឡុងពេលធ្វើដំណើរតាមជើងហោះហើរ Thai Vietjet ពីទីក្រុង Da Nang ប្រទេសវៀតណាម ឆ្ពោះទៅកាន់ទីក្រុងបាងកក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ចេញផ្សាយ។

តាមអាជ្ញាធរថៃជើងហោះហើរ VZ961 បានដឹកមនុស្ស ១២១ នាក់ រួមទាំងទារកម្នាក់ និងសមាជិកនាវិក ៦ នាក់។ មន្ត្រីសន្តិសុខបានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់នូវអ្នកដំណើរ និងឥវ៉ាន់ដៃរបស់ពួកគេ ក៏ប៉ុន្តែអាជ្ញាធររកមិនឃើញជាតិផ្ទុះ រឺគ្រាប់បែកដូចដែលជនសង្ស័យបានគំរាមនោះឡើយ។ អាជ្ញាធរថៃបានចាត់ទុកនេះគ្រាន់តែជាការគំរាមពេលកំពុងធ្វើដំណើរតែប៉ុណ្ណោះ។

តាមច្បាប់របស់ប្រទេសថៃ ស្តីពីបទល្មើសដែលបានប្រព្រឹត្តប្រឆាំងនឹងការហោះហើរតាមផ្លូវអាកាស ជនណាដែលដឹងព័ត៌មានមិនពិត បង្កឱ្យមានការភ័យស្លន់ស្លោនៅលើយន្តហោះដែលកំពុងហោះហើរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៦,១៥០ ដុល្លារអាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង