Cc time web banner 054637

លង់ទឹកនៅឥណ្ឌាផ្តាច់ជីវិតមនុស្ស៤៦នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ផ្លាស់ទីទៅកាន់កន្លែងមានសុវត្ថិភាពជាងមុននៅក្នុងទូក បន្ទាប់ពីកម្ពស់ទឹកទន្លេកើនឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉ាតាណា កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤/ AFP

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ៤៦នាក់ ក្នុងនោះមានកុមារ ៣៧នាក់ បានលង់ទឹកស្លាប់ ពេលដែលពួកគេកំពុងប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ នៅភាគខាងកើតប្រទេសឥណ្ឌា ។មន្ត្រីម្នាក់មកពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ Bihar បានប្រាប់ AFP ថា ជនរងគ្រោះបានលង់ទឹកស្លាប់នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នានៅក្នុងរដ្ឋ Bihar ពេលដែលកំពុងងូតទឹកនៅក្នុងទន្លេ និងស្រះទឹកដែលជំនន់ទឹកមានការកើនឡើងខ្លាំងដោយសារតែទឹកជំនន់ថ្មីៗនេះ។

ពិធីបុណ្យសាសនាហិណ្ឌូ

តាមមន្រ្តីដដែលប្រជាពលរដ្ឋព្រងើយកន្តើយនឹងកម្រិតទឹកដ៏គ្រោះថ្នាក់នៅក្នុងទន្លេ ក៏ដូចជាស្រះទឹក ហើយពួកគេនៅតែបន្តងូតបន្តអបអរសាទរពិធីបុណ្យសាសនាដដែល។ហេតុការណ៍ការលង់ទឹកបានកើតឡើង នៅទូទាំង ១៥ ស្រុកនៃរដ្ឋ Bihar។ អាជ្ញាធរនៅតែបន្តធ្វើការដើម្បីរកសាកសពបីនាក់ផ្សេងទៀតដែលកំពុងតែបាត់ខ្លួន។

កាលពីឆ្នាំមុនក្នុងប្រទេសឥណ្ឌាក៏មានមនុស្ស ២២ នាក់បានលង់ទឹកស្លាប់ក្នុងអំឡុងពេល ២៤ ម៉ោងនៅក្នុងរដ្ឋ Bihar ដែលភាគច្រើននៅពេលប្រារព្ធពិធីបុណ្យដូចគ្នា។ឧប្បត្តិហេតុស្លាប់គឺជារឿងធម្មតានៅទីកន្លែងគោរពបូជាក្នុងអំឡុងពេលពិធីបុណ្យសាសនាសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ដែលមានពលរដ្ឋគោរពធំបំផុត ។

អ្នកជំនាញឥណ្ឌាអះអាងថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនចំនួននៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅជុំវិញពិភពលោក ជាមួយនឹងការសាងសង់ទំនប់វារីអគ្គិសនី ការកាប់បំផ្លាញព្រៃឈើ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសឥណ្ឌា ធ្វើឱ្យចំនួនមនុស្សស្លាប់កាន់តែធ្ងន់ធ្ងរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង