
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅថ្ងៃទី ៦ តុលានេះ បានយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្នុងដំណើរនោះសម្តេចបានប្រើវ៉ែនតាខ្មៅដែលខុសនឹងពិធីកា។
ក្រោយចប់កម្មវិធី សម្តេចហ៊ុន សែន បានសម្តេចហ៊ុន សែន សុំទោសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ក្រោយដឹងនៅកំហុស។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេច បានថ្លែងថា "ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបានដូរវ៉ែនតាសជំនួសវិញៗ"។
សម្តេច បានទោសចំពោះព្រះអង្គទាំងទ្វេនិងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ៕
