ហាណូយ៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk គ្រោងនឹងវិនិយោគចំនួន ១៥ ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាមដែកជាការវិនិយោគដ៏ធំមិនធ្លាប់មានរបស់ក្រុមលោក Elon Musk។ ការប្រកាសវិនិយោគនេះធ្វើឡើងក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ករវាងប្រធានាធិបតីវៀតណាមលោក To Lam និងលោក Tim Hughes អនុប្រធានជាន់ខ្ពស់របស់ SpaceX។
យោងតាមសេចក្តីថ្លែងការណ៍របស់លោក To Lam រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើសំណើ (ការវិនិយោគ) របស់ SpaceX លោកបានស្នើឱ្យ SpaceX ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសវៀតណាម ដើម្បីបញ្ចប់ការត្រៀមរៀបចំមុនការវិនិយោគប្រកបដោយប្រសិទ្ធភាព៕