Cctimesw1140xh150cm copy

ពូទីនបញ្ជាឲ្យរៀបចំលទ្ធភាពនៃការប្រើនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសប្រាប់មន្រ្តីកំពូលៗរបស់រុស្ស៊ី ដោយលោកបានលើកឡើងថារុស្ស៊ីគួរតែធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួនដើម្បីកំណត់ឱ្យបានច្បាស់លាស់នូវកាលៈទេសៈដែលអាចជំរុញឱ្យទីក្រុងម៉ូស្គូអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោកក៏បានស្នើឱ្យពង្រីកបញ្ជីនៃការគំរាមកំហែងរបស់បណ្តាលប្រទេសលោកខាងលិចដែលកំពុងតែមានកំដៅជាមួយនិងប្រទេសរុស្ស៊ី។ ការប្រកាសស្នើរបស់លោកពូទីននេះធ្វើឡើងក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីកាលពីល្ងាចថ្ងៃពុធ។

បើតាមលោកពូទីនការវាយប្រហាររបស់ប្រទេសណាមួយលើប្រទេសរុស្ស៊ី ដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ នឹងត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នាលើប្រទេសរបស់លោក ហើយរុស្ស៊ីនិងធ្វើការឆ្លើយតបមិនធ្លាប់មានពីមុនមកទៅកាន់ប្រទេសទាំងនោះវិញលឿនជាទីបំផុត។

សម្រាប់លោកពូទីនរុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពានប្រឆាំងនឹងរុស្ស៊ី និងបេឡារុស្ស។ លោកបានពន្យល់ថា អាវុធនុយក្លេអ៊ែរអាចប្រើប្រាស់បាន ប្រសិនបើសត្រូវបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់រដ្ឋណាមួយរបស់រុស្ស៊ីតាមរយៈការប្រើប្រាស់អាវុធដែលគាំទ្រដោយលោកខាងលិច៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង