ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានទទួលស្វាគមន៍អ្នកទស្សនាចំនួន ៧ ៥៥១ នាក់ នៅក្នុងឧទ្យានរបស់ស្ថានទូត ក្នុងឱកាសនៃទិវាបេតិកភណ្ឌអឺរ៉ុប។ ការបើកឲ្យសាធារណជនចូលទស្សនាដោយសេរីនេះ ធ្វើឡើងនៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញាកន្លងទៅនេះ។
ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី ២៣ កញ្ញាបានឱ្យដឹងថា ស្ថានទូតបារាំងមានក្តីរំភើបជាខ្លាំង ដែលបានទទួលស្វាគមន៍អ្នកទស្សនាចំនួន ៧ ៥៥១ នាក់ នៅក្នុងឧទ្យានរបស់ស្ថានទូត កាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងឱកាសនៃទិវាបេតិកភណ្ឌអឺរ៉ុប។
សូមជម្រាបថា ស្ថានទូតបារាំងប្រចាំកម្ពុជា មានទំហំជាង៤,៥ហិចតា ឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូតបារាំងជាជម្រកនៃជីវៈចម្រុះ ពោលគឺមានដើមឈើកម្រ២០០ដើម ស្ថិតក្នុង ៥០ប្រភេទខុសៗគ្នា និងសត្វជាច្រើនប្រភេទ៕