Cctimesw1140xh150cm copy

ស្តេចថៃចុះហត្ថលេខាអនុញ្ញាតឲ្យ«អ្នកស្រលាញ់ភេទដូច»គ្នារៀបការបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចុះហត្ថលេខាលើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាដែលសម្រេចអនុញ្ញាតឲ្យអ្នកដែលស្រលាញ់ភេទដូចគ្នារៀបការបាន និងចុះអេតាស៊ីវិលបានធម្មតា។ ការសម្រេចចុះហេត្ថលេខារបស់ព្រះមហាក្សត្រថៃនេះធ្វើឡើងក្រោយពីប្រទេសថៃបានធ្វើវិសោធនកម្មច្បាប់សិក្សាលំអិតពីការអនុញ្ញាតឲ្យអ្នកដែលស្រលាញ់ភេទដូចគ្នារៀបការជាមួយគ្នាបានដូចអ្នកដែលមានភេទផ្ទុយគ្នា។

យោងតាមការចុះផ្សាយរបស់កាសែតថៃព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសម្រេចចុះហត្ថលេខាងលើច្បាប់ថ្មីដែលអាចឲ្យពលរដ្ឋថៃស្រលាញ់ភេទដូចគ្នារៀបការបានធម្មតា និងទទួលស្គាល់ដោយច្បាប់នៃប្រទេសថៃ ដែលក្រិតថ្មីនឹងចូលជាធរមានក្នុងរយៈពេល ១២០ ថ្ងៃ ដែលមានន័យថាពិធីមង្គលការដំបូងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងខែមករា។

ក្រៅពីប្រទេសថៃមានប្រទេសជាង ៣០ ជុំវិញពិភពលោកមានច្បាប់អនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ស្របច្បាប់បានដោយប្រទេសហូឡង់បានក្លាយជាប្រទេសដំបូងគេដែលបានប្រារព្ធពិធីនៃការរៀបការភេទដូចគ្នាក្នុងឆ្នាំ ២០០១ ។ ប្រទេសថៃនឹងក្លាយជាប្រទេសទីបីក្នុងទ្វីបអាស៊ីដែលអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការបានបន្តពីកោះតៃវ៉ាន់ និងនេប៉ាល់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង