Cctimesw1140xh150cm copy

កោះ Izu ជប៉ុនរងការព្រមានពីរលកយក្សស៊ូណាមិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តូក្យូ៖ កោះ Izu ដាច់ស្រយាលរបស់ប្រទេសជប៉ុន ភាគខាងត្បូងទីក្រុងតូក្យូ រងការព្រមានវាយប្រហារដោយរលកយក្សស៊ូណាមិកាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៥.៩វ៉ិចទ័រក្រោយរញ្ជួយដីភ្លាមៗមិនទាន់មានរបាយការណ៍អំពីការខូចខាតនោះទេ។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា រលកយក្សស៊ូណាមិកម្ពស់ ៥០សង់ទីម៉ែត្រ បានទៅដល់កោះ Hachijo ដែលជាកោះមួយក្បែរកោះ Izu ប្រហែល ៤០ នាទីបន្ទាប់ពីការរញ្ជួយដី។

ទីភ្នាក់ងារដដែលបានបញ្ជាក់ថាមិនមានការខូចខាតពីរលកយក្សស៊ូណាមិ និងការរញ្ជួយដីត្រូវបានបញ្ជាក់នោះទេ។ អ្នកស្រុកនៅកោះ Izu និង Ogasawara ត្រូវបានអាជ្ញាធរជប៉ុនប្រាប់ឲ្យភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង