Cctimesw1140xh150cm copy

អេហ្ស៊ីបព្រមាននៃការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល-ក្រុមប្រដាប់អាវុធលីបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty

អេហ្ស៊ីប៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានព្រមានពីគ្រោះថ្នាក់ដែលអាចបង្កឲ្យកើនឡើងសង្គ្រាមក្នុងតំបន់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ Hezbollah ដែលកំពុងតែមានភាពតានតឹងរវាងរដ្ឋជ្វីហ្វ និងក្រុមហេសបូឡាបានផ្ទុះឡើង ភាពតានតឹងកើតឡើងបន្ទាប់ពីវិទ្យុទាក់ទងរាប់ពាន់គ្រឿងបានផ្ទុះពាសពេញប្រទេសលីបង់កាលពីសប្តាហ៍មុន ដែលត្រូវបានគេសន្ដិដ្ឋានថា ជាការវាយប្រហារសម្ងាត់ដែលបានរៀបចំឡើងដោយអ៊ីស្រាអែល។

បើតាមលោក Abdelatty លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសង្គ្រាមកាន់តែកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះហើយតំបន់មជ្ឈិមបូព៌ាអាចនិងរីកសាយភាយនៃសង្រ្គាមថ្មីមួយមិនធ្លាប់កើតមានពីមុនចាប់តាំងពីសង្រ្គាលោកបានផ្ទុះ។

ជាការឆ្លើយតបទៅនិងភាពតានតឹងអេហ្ស៊ីប កាតា និងអាម៉េរិក បានបង្ហាញការប្តេជ្ញាចិត្តពេញលេញ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឆ្ពោះទៅរកការឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។ ក្នុងនោះដែរ អេហ្ស៊ីបកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអន្តរជាតិអំពីសារៈសំខាន់នៃការងារដើម្បីបញ្ឈប់ការកើនឡើង និងបញ្ឈប់គោលនយោបាយឯកតោភាគី និងការបង្កហេតុដែលអ៊ីស្រាអែលកំពុងអនុវត្ត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង