Cctimesw1140xh150cm copy

ផ្លូវបេតុងមាត់ប្រឡាយស្ទឹងមានជ័យមួយខ្សែ បាក់ស្រុតជាច្រើនរយម៉ែត្រ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ផ្លូវបេតុងមាត់ប្រឡាយលូមួយខ្សែ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបាក់ស្រុតប្រវែងជាច្រើនរយម៉ែត្រ ស្ថិតនៅតាមប្រឡាយស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ផ្លូវមួយខ្សែខាងលើនេះ ត្រូវបានអាជ្ញាធរដាក់របាំងបិទផ្លូវបង្អាក់ចរាចរណ៍ឆ្លងកាត់ទាំងស្រុង។

បើយោងតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានសុីសុីថាមស៍ថា បច្ចុប្បន្ន ក្រុមការងារកំពុងស្ថិតនៅក្នុងដំណើរទស្សនៈកិច្ចតំបន់ព្រំដែន ហើយបច្ចុប្បន្ននេះ ក៏ទទួលបានព័ត៌មានទាក់ទងទៅនឹងហេតុការណ៍នេះផងដែរ។ អ្នកនាំពាក្យ បន្ថែមថា បើតាមការគ្រោងទុកអភិបាលរាជធានីភ្នំពេញ នឹងចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែងតែម្ដង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង